ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានបញ្ជូនបុរសជនជាតិវៀតណាមម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ពន្ធពីបទឆបោកទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ រឿងទិញ ស្រឡាង បូមស្តារ ខ្យល់ ។

បុរសជនសង្ស័យនោះឈ្មោះ ផាម វៀតហ៊ីង ភេទប្រុសអាយុ៣៧ ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋាននៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះជាជនជាតិខ្មែរម្នាក់ បានប្តឹងជនសង្ស័យជាជនជាតិវៀតណាម បានបញ្ជាក់ នៅក្នុងពាក្យបណ្តឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គាត់បានទិញស្រឡាង បូមស្តារ ១គ្រឿង ក្នុងនោះមានម៉ាស៊ីន ៣គ្រឿង ក្នុងតម្លៃ ៦៥ ០០០ ដុល្លារអាមេរិក និង បាឡុងតុង ១គ្រឿង ទទឹង៥ម៉ែត្រកន្លះ បណ្តោយ១៥ ម៉ែត្រ តម្លៃ ៣៥ ០០០ ដុល្លារ អាមេរិក (សរុប ១០ ម៉ឺនដុល្លារ) ដោយបានប្រគល់ប្រាក់ឲ្យទៅឈ្មោះ ផាម វៀតហ៊ីង អស់ ហើយ ប៉ុន្តែបានផ្ញើទុកឲ្យជនសង្ស័យថែរក្សានៅម្តុំគល់ស្ពាន លី យ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមិនទាន់យកទៅប្រើប្រាស់ ទេ ។

មួយរយៈក្រោយមកដើមបណ្តឹងបានទៅមើលសាឡាង និង បាឡុងតុងនោះ ស្រាប់តែ មិន ឃើញ លុះពេលស្រាវជ្រាវទៅទើបបានដឹងថា ឈ្មោះ ផាម វៀតហ៊ីង និងបក្ខពួកលួច យក ទៅបាត់ ។ បន្ទាប់ពីមានពាក្យបណ្តឹងនោះហើយ សមត្តកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនជនសង្ស័យជាជនជាតិ វៀតណាមម្នាក់នោះបាន នៅតំបន់អ្នកលឿង ខេត្តព្រៃវែងដោយរស់នៅជ្រកកោន ផ្ទះសាច់ញាតិ  ៕

អត្ថបទ៖ចតុមុខ

Share.