តារាចម្រៀង ហេង ពិទូ បានចេញមកបញ្ជាក់ដោយខ្លួនលោកផ្ទាល់ក្រោយមានមនុស្សមួយភាគធំមានការយល់ច្រឡំថាលោកទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ។
![](https://troryorng.com/wp-content/uploads/2021/10/201981884_3017787491797831_7359187400200289281_n-1024x1024.jpg)
ដំណឹងតារាចម្រៀង ហេង ពិទូ ស្ងាត់ៗស្រាប់តែឡើងតំណែងមានមុខងារ និងតួនាទីមានការល្បីល្បាញយ៉ាងខ្លាំងរហូតមានអ្នកគាំទ្រ និងអ្នកដែលស្គាល់រាប់អានលោកបានចូលទៅអបអរសាទរតារាចម្រៀងរូបនេះយ៉ាងច្រើន រហូតធ្វើឱ្យសាមីខ្លួនមិនអាចសម្ងំស្ងៀមបាន ទើបលោកដាច់ចិត្តចេញមកប្រកាសច្រានចោលដំណឹងក្លាយជាឯកឧត្តមរបស់ខ្លួន។
![](https://troryorng.com/wp-content/uploads/2021/10/Heng-Pitu-1024x459.jpg)
កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះ យោងតាមការបញ្ជាក់នៅលើផេករបស់តារាចម្រៀងរូបនេះលោកបានថ្លែងអំណរគុណចំពោះអ្នកដែលជូនពរលោក ប៉ុន្តែលោកក៏បានបញ្ជាក់ច្បាស់ៗក្នុងនោះដែរថា មិនមែនជាលោកនោះទេ។ «អរគុណ សំរាប់ការជូនពរខ្ញុំ តែខ្ញុំចង់ប្រាប់ថា មិនមែនជាខ្ញុំទេ ឈប់យល់ច្រឡំទៀតទៅ»។
![](https://troryorng.com/wp-content/uploads/2021/10/photo_2021-10-12_16-17-18.jpg)
ការដែលមហាជនមានការយល់ច្រឡំថាលោក ហេង ពិទូ ឡើងស័ក្តិមានឋានន្តរសក្តិជាឯកឧត្តមនេះ ដោយសារតែកាលពីពេលថ្មីៗនេះ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះករុណាសម្ដេចព្រះបាទនរោត្តមសីហមុនី បានត្រាស់តែងតាំង ឈ្មោះ ឯកឧត្តម ហេង ពិទូ ឱ្យកាន់តួនាទីជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)