មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការភ្ញាក់ផ្អើល​មែនទែន នៅពេល​អ្នកនាង ដេ​ន​នី ក្វាន់ ស្រាប់តែ​ទម្លាយ​រឿង​អតីត​គូស្នេហ៍​អ្នកនាង​គឺ លោក ចាន់​មករា បាន​បោកប្រាស់​លុយ​របស់​គ្រួសារ និង​ប្អូនប្រុស​អ្នកនាង ដល់​ទៅ​ខ្ទង់ម៉ឺនៗដុល្លារ។

បើតាម​ការអះអាង​រប​ស់លោក គឹម សាន ប្អូនប្រុស​របស់​អ្នកនាង ដេ​ន​នី ក្វាន់ បាន​បង្ហោះ​ឱ្យ​មហាជន​ដឹងថា ម្ចាស់​យាន​ដ្ឋា​ន CMR រូបនេះ បាន​ព្យាយាម​រត់គេច​មិន​ព្រម ចូលខ្លួន​ដោះស្រាយ​បំណុល​នោះឡើយ រូបលោក​នឹង​បកអាក្រាត​ធាតុពិត​របស់លោក ចាន់​មករា ឱ្យ​មហាជន​បានដឹងថា អតីត​បងថ្លៃ​លោក​ជា​ជន​បោកប្រាស់ និង​មិនមាន​ទំនាក់ទំនង​ជាមួយ​បងស្រី​លោក​រយៈពេល២ឆ្នាំកន្លង​មកហើយ។

ក្រោយ​មានការ​បង្ហោះ​របស់លោក  គឹម សាន នៅលើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​បែបនេះហើយ ភ្លាមៗស្រាប់តែ​គេ​ឃើញ​អ្នកនាង ដេ​ន​នី ក្វាន់  បង្ហោះ​សារ​ទម្លាយ​ខ្ទេចខ្ទី​គ្មាន​សល់​ពី​ចរិត​ពិត​អតីត​គូស្នេហ៍​របស់ខ្លួន​ដោយ​រៀបរាប់​ជាច្រើនលើក​ច្រើនសា​រថា «ស្អែក​នេះ​ខ្ញុំ​នឹង​ឡាយ​និយាយ​ពី​ជន​បោកប្រាស់​ម្នាក់នេះ ចង់ដឹងថា​ល្បិចកល​សាហាវ​យ៉ាងណា​នោះ​បងប្អូន នឹង​បានដឹង​ហើយ ស្ទើរតែ​មិន​ជឿថា​សាហាវ​ដល់​ថ្នាក់​ហ្នឹង ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត»។ អ្នកនាង​បង្ហោះ​ទៀតថា «សាហាវ​ពេក​ហើយ បោក​លុយ​ពុក​ម៉ែ​ខ្ញុំ បោក​លុយ​បងស្រី​ខ្ញុំ២នាក់ បោក​លុយ​ប្អូនប្រុស​ខ្ញុំ បោក​លុយ​ខ្ញុំ និយាយឱ្យចំ​បោក​មួយ​ពូជ»។ ហើយក៏​បង្ហោះ​បន្ថែមទៀតថា «ទិញ​ឡាន​តម្លៃ​ជាង​ដប់​ម៉ឺន​ដុល្លារ ជិះសុខៗ គេ​មក​ដកហូត​ឡាន​នឹង​ថា​ជា​របស់គេ ដល់​មើល​ឯកសារ​ក្លែងក្លាយ​ទាំងអស់​ទាំង​ដែល​ទិញ​លុយ​សុទ្ធ​មិន​ខ្វះ​មួយ​រៀល សាហាវ​ណាស់​Chann Makara ឃ្លាំង​CMR»។

ដំណឹង​នេះ​បាន​មហាជន​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​មិន​នឹកស្មាន​ដល់​សោះ ថា​ពិភព​នេះ​ពិតជា​ក្រឡាប់​ចក្រ​ពិតមែន ពី​ថៅកែ​ម្ចាស់​ឃ្លាំង​លក់​រថយន្ត​ធំ​ប៉ុនណា​ណី បែរជា​ជំពាក់​លុយ​អតីត​គូស្នេហ៍​ហើយ​រត់គេច​មិន​ព្រម​បែបនេះ​ទាល់តែសោះ។ តែ​យ៉ាងណាមិញ រហូតមកទល់​ពេលនេះ នៅ​មិនទាន់​ឃើញ​មានការ​បកស្រាយ​ពី​ខាង​ភាគី​លោក ចាន់​មករា នៅឡើយ​ទេ។ រឿងរ៉ាវ​នឹង​ក្លាយទៅជា​យ៉ាងណា​នោះ មានតែ​រងចាំ​តាមដាន​ជា​បន្ដទៀត ដោយ​ការ Live បំភ្លឺ​បន្ថែម​ពី​អ្នកនាង ដេ​ន​នី ក្វាន់៕

Share.