យោងតាមការចេញផ្សាយរបស់សារព័ត៌មាន People បានចេញផ្សាយនៅពេលថ្មីៗនេះឱ្យដឹងថា តារាចម្រៀងល្បីឈ្មោះ និងមហាសេដ្ឋីម៉ូដពេជ្រ នាង Rihanna កំពុងពពោះកូនដំបូងជាមួយតារាចម្រៀងរ៉េប A$AP Rocky ក្នុងវ័យ៣៣ឆ្នាំ។

គូស្នេហ៍មួយគូនេះ បានបញ្ចេញរូបភាពជាច្រើនសន្លឹកឱ្យសាធារណៈជនបានឃើញថា អ្នកទាំងពីរកំពុងតែផ្អែមល្ហែមដាក់គ្នានៅកណ្ដាលទីក្រុង New York ។ យ៉ាងណាមិញ តារាចម្រៀង Rihanna ក៏បានរំពឹងទុកដែលថា កូនដំបូងរបស់នាង គឺត្រូវតែជាដំណក់ឈាមរបស់តារាចម្រៀងរ៉េប A$AP Rocky ដែលជាមនុស្សជាទីស្រឡាញ់ពេញចិត្តរបស់នាង។

ទន្ទឹមនឹងមានមហាជនទូទាំងពិភពលោកបានសាទរចំពោះតារាចម្រៀងស្រីរូបនេះខណៈពពោះកូនដំបូង នៅក្នុងនោះតារាចម្រៀងរ៉េប Nicki Minaj ក៏បានបង្ហោះសារអបអរដល់ Rihanna នៅលើបណ្ដាញសង្គម Instagram ថា «រីករាយណាស់សម្រាប់អ្នកម៉ាក់! អ្នកពិតជាបានយកឈ្នះពិភពលោកនេះហើយ អ្នកបានផ្ដល់ឱ្យច្រើនណាស់ គ្មានអ្វីដែលនៅសល់សម្រាប់ឱ្យអ្នកដកពិសោធន៍ទៀតទេ។ អ្នកពិតជាស័ក្ដសមទទួលបានកាដូមួយនេះជារបស់អ្នកពិតប្រាកដ ដែលជាក្ដីសុខបំផុត សូម្បីតែលុយក៏អាចទិញវាបាន👏👩‍❤️‍👩🐐🐐👑👑💖»៕

Telegram-Troryorng
Share.