បន្ទាប់​ពី​ឆ្លងកាត់ ការប្រកួត​នៅ​ក្នុង​វគ្គ Playoff អស់​រយ:​ពេល​ ៣ថ្ងៃរួច​មក ពេល​នេះ​បាន​រក​ឃើញ​ក្រុម​ទាំង២ ដែល​នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គផ្ដាច់ព្រ័ត្រ ការប្រកួត 2024 MPL KH Season 6 គឺ ក្រុម See You Soon ​ត្រូវប្រកួតទល់នឹង D-Roar Esports។

See You Soon ធ្វើ​បាន​យ៉ាង​ល្អបន្ទាប់​ពី​ឆ្លងកាត់ ៣ប្រកួត​នៅ​ក្នុង​វគ្គ Playoff ដោយ​បាន​យក​ឈ្នះ Pro Esports ក្នុង​លទ្ធផល ៣-១ នៅ​ថ្ងៃទី១។ ឈាន​ដល់​ថ្ងៃទី២ ក្រុម See You Soon បានបំបាក់ក្រុមលេខ១ CFU Gaming ក្នុង​លទ្ធផល ៣-០ និង​បន្ត​យក​ឈ្នះក្រុម​ខ្លាំង Flash KH ក្នុង​លទ្ធផល ៣-០ នៅ​ក្នុង​ថ្ងៃតែ១ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Grand Final។

ដោយឡែក D-Roar Esports ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រក្រោយ​ធ្វើបានយ៉ាងល្អក្នុង​ការឈ្នះ Flash KH ដែល​ជាជំនួបសងសឹកនៅថ្ងៃទី៣ ក្នុងលទ្ធផល ៣-១។ ខណ:ថ្ងៃទី១ បានយកឈ្នះ Duck Rice Esports ក្នុងលទ្ធផល ៣-០ ថ្ងៃទី២ បានបរាជ័យក្រោមថ្វីដៃ Flash KH ក្នុងលទ្ធផល ៣-១។


ចាំមើលថា តើ​ See You Soon ឬក៏ D-Roar Esports ដែល​ក្លាយជា​ King of the king នៅក្នុងការប្រកួត MPL KH S6 របស់យើង​នៅថ្ងៃស្អែក។ ជួបគ្នានៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រចាប់ពីម៉ោង ១រសៀលតទៅ នៅសាលសន្និបាត ភីអេចហ្គ្រេនហល (យូរ៉ូ ១ )។

ក្នុងនោះសម្រាប់ចំណាត់ថ្នាក់ ក្រុមលេខ៥ ដល់លេខ៨ ក៏​បាន​រកឃើញ​រួចហើយ​ដែរគឺ៖

  • ក្រុមជើងឯក៖ See You Soon ឬ D-Roar Esports ទទួលបានប្រាក់រង្វាន់ ១ ៦០០ដុល្លារ (MSC 2024)
  • ក្រុមលេខ២៖ See You Soon ឬ D-Roar Esports ទទួលបានប្រាក់រង្វាន់ ៨ ០០០ដុល្លារ
  • ក្រុមលេខ៣៖ Team Flash KH ទទួលបានប្រាក់រង្វាន់ ៥ ០០០ដុល្លារ
  • ក្រុមលេខ៤៖ CFU Gaming ទទួលបានប្រាក់រង្វាន់ ៣ ៥០០ដុល្លារ
  • ក្រុមលេខ៥៖ Duck Rice Esport ទទួលបានប្រាក់រង្វាន់ ២ ៥០០ដុល្លារ
  • ក្រុមលេខ៦៖ PRO Esports ទទួលបានប្រាក់រង្វាន់ ២ ០០០ដុល្លារ
  • ក្រុមលេខ៧៖ Team Max ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ
  • ក្រុមលេខ៨៖ Team SV ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួត 2024 MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang ក្រុម​ដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លាន​ដុល្លារ៕

Share.