កម្មវិធី​ប្រកួត​កម្រិត​ពិភពលោក​ «Beat the Best» ​ក្នុង​សប្ដាហ៍​ទី​៣ ក៏​មិន​ខុស​ពី​សប្ដាហ៍​មុនៗ​នោះ​ដែរ ព្រោះ​បេក្ខជន​-បេក្ខនារី​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​និង​ទឹក​ដម​សំឡេង​ពីរោះ​ដូច​ៗ​គ្នា។​ ប៉ុន្តែ​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ហើយ​ធ្លាប់​តែ​កើត​ឡើង​នៅ​ក្នុង​កម្មវិធី​ប្រកួត​បរទេស​នោះ​​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដោយ​សារតែ​បេក្ខជន យ៉ន វ៉ាន់ឆៃ ដែល​ជា​បេក្ខជន​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​មាន​ទឹក​ដម​សំឡេង​ពីរោះ​ប្រៀប​ដូច​​ច្រៀង​ថត​ដាក់​ក្នុង​ឌីស​យក​មក​ចាក់​ រហូត​គណៈ​កម្មាការ​សំណូម​ពរ​ឱ្យ​បិទ​សំឡេង​ភ្លេង​ រួច​បក​ស្រាយ​បទ​ចម្រៀង​ឡើង​វិញ​គោក​គ្មាន​ភ្លេង ជា​លទ្ធផល​សំឡេង​របស់​បេក្ខជន​​រូប​នោះ​គឺ​នៅ​តែ​ល្អ​និង​ពីរោះ​ដដែល​ គឺ​មិនមាន​ខុស​ពី​ពេល​ដែល​រូប​លោក​ច្រៀង​ជាមួយ​នឹង​ភ្លេង​ឡើយ​។

ចង់​ដឹង​ថា​បេក្ខជន​ យ៉ន វ៉ាន់ឆៃ​ វ័យ​២៣​ឆ្នាំ ច្រៀង​បទ​​ «ខ្លាចការពិតត្បិតមិនចង់បែក» ពីរោះ​ដូច​ចាក់​ឌីស​យ៉ាង​ណា​នោះ​ទស្សនា​វីដេអូ​ខាងក្រោម​៖​

Telegram-Troryorng
Share.