ព្រោះ​តែ​ចង់​មាន​មុខ​មាត់​ស្អាត​ដូច​ជា​កំពួល​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​ចិន​ ហ្វាន ​ពីងពីង​ នារី​ម្នាក់​សុខ​ចិត្ត​ចំណាយ​ដើម​ទុន​ផ្ទាល់​ខ្លួន​និង​ពេលវេលា​ ៨​ឆ្នាំ​កែ​សម្ផស្ស​​ធ្វើ​យ៉ាង​ណាឱ្យ​​មុខមាត់​ដូច​នឹង​អាយដល​របស់​ខ្លួន​ដែល​ជាតារា​សម្ដែង​ល្បី​ក្នុង​រឿង​ អធិរាជ​ស្ដេចស្រី​។

កញ្ញា ហ៊ឺ ចឹងស៊ី នារី​ជនជាតិ​ចិន​ម្នាក់​នេះ​ កំពុង​តែ​ល្បីល្បាញខ្លាំង​ក្នុង​ស្រទាប់​មហាជន​ ​ព្រោះ​តែ​កញ្ញា​វះកាត់​កែ​សម្ផស្ស​ឱ្យ​មាន​មុខមាត់​ដូច​ទៅ​នឹង​តារា​សម្ដែង​ល្បី​ប្រចាំ​ប្រទេស​ចិន​ហ្វានពីងពីង។

សម្រាប់​ការ​វះ​កាត់​កែសម្ផស្ស​ឱ្យ​មាន​មុខ​មាត់​ស្អាត​គឺ​ជា​រឿង​សាមញ្ញា​ហើយ​សម្រាប់​នារី​សម័យ​ថ្មី ព្រោះ​អ្នក​ណា​ក៏​ចង់​មាន​មុខមាត់​ស្អាត​ និង​លេចធ្លោ​ក្នុង​ខ្សែ​ភ្នែក​អ្នកដទៃ​ដែរ​។ ដោយ​កញ្ញា ហ៊ឺ ចឹង​ស៊ី បាន​បង្ហើប​ថា​កញ្ញា​បាន​ប្រើពេល​វេលា​រហូត​ដល់​ទៅ ​៨​ឆ្នាំ​ ក្នុង​ការ​វះកាត់​ ផ្លាស់ប្ដូរ​សម្រស់​ខ្លួន​ឯង ឱ្យ​មើល​ទៅ​ដូច​នឹង​តារា​ស្រី​ ហ្វាន​ពីងពីង លក្ខណៈ​ហៅ​ថា​កែ​​ពេញ​មួយ ​តួ​ខ្លួន​ ផ្លាស់ប្ដូរ​ពី​ម​នុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តែ​ម្ដង​។

កញ្ញា​រូប​នេះ​ល្បី​ល្បាញ​ព្រោះ​តែ​វះកាត់​ឱ្យ​ដូច​តារា​ល្បី​ ថែម​ទាំង​ចូលចិត្ត​ថត​រូប​​នៅ​តាម​ទីតាំង​និង​ឥរិយាបទ​ដូច​គ្នា​ទៅ​នឹង​ហ្វានពីងពីង​ផង​ដែរ​។ បន្ទាប់​ទទួល​បាន​ការ​សរសើរ​ព្រោះ​តែ​រូប​សម្រស់​ថ្មី​របស់​ខ្លួន​ រូប​ភាព​ចាស់​ៗ​របស់​កញ្ញា​រូប​នេះ​ក៏​ត្រូវ​គាស់​កកាយ​យក​មក​បង្ហាញ​ជា​សាធារណៈ​ដែរ​ ដោយ​មនុស្ស​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល​ក្រោយ​ឃើញ​រូប​ភាព​ចាស់​និង​រូប​ភាព​កែ​រួចរាល់​ ខណៈ​អ្នក​ខ្លះ​ទៀត​ក៏​លើក​ឡើង​ដែរ​ថា​ មុន​កែ​សម្ផស្ស​តារា​ស្រី​រូប​នេះ​ក៏​មើល​ទៅ​ស្អាត​និង​មាន​មន្តស្នេហ៍​ដូច​គ្នា។

ហ្វាន​ ​ពីងពីង គឺជា​តារា​សម្ដែង​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន​ តារា​រូប​នេះ​​មាន​សមិទ្ធិផល​សម្ដែង​ជា​ច្រើន​ដូច​ជា ​រឿង​ «អធិរាជស្ដេចស្រី» រឿង​ភាគបុរាណបែប​ប្រវត្តិ​សាស្ត្រ​ ដែល ​ហ្វាន ពីងពីង ​សម្ដែង​ជា​តួអង្គ ​អ៊ូ ជឺឈៀន ឬ​ អ៊ូ ម៉ីនៀង ស្ដេចស្រី​ក្នុង​ប្រវត្តិសាស្ត្រចិន៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​៖

Telegram-Troryorng
Share.