មណ្ឌលគិរី ៖ សាកសពបុរសម្នាក់ ជាភ្នាក់ងារយកព័ត៌មាន CPN News  ត្រូវបានគេប្រទះឃើញក្នុងសភាពហើមស្អុយ រួមជាមួយម៉ូតូមួយគ្រឿង ដែលសន្និដ្ឋាន ជិះធ្លាក់ផ្លូវបោកស្លាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៧៦ ចំណុចបច្ឆាដុតសពកូវីត ជិតភ្នំបាយឆៅ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

សពជនរងគ្រោះមានឈ្មោះ ស្រ៊ន់ រ៉ាវ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាភ្នាក់ងារយកព័ត៌មានCPN News មានទីលំនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ដោយប្រាប់ថាទៅយកព័ត៌មាននៅស្រុកកោះញែក តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ ហើយបាត់ដំណឹងរហូត ស្រាប់តែនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋអ្នកច្រូតស្មៅ ប្រទះឃើញសាកសពបុរសម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង ធ្លាក់ចុះពីផ្លូវ រាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ ។

សពក្នុងសភាពហើមស្អុយរលួយទៅហើយ បើតាមការស្រាវជ្រាវ ពិនិត្យ កោសល្យវិច័យ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ជនរងគ្រោះជិះម៉ូតូ ដល់ផ្លូវកោង ជ្រុលធ្លាក់ចុះពីផ្លូវ បោកផ្ទប់នឹងថហមបណ្តាលឱ្យស្លាប់ គ្មានអ្នកណាឃើញ ដឹង អស់រយៈចហរលនថ្ងៃ ទើបតែពហរឹកនេះ ប្រជាពលរដហឋទៅច្រូតស្មៅ ប្រទះឃើញ ទើបផ្អើលឆោឡោ ប្រាប់ទៅក្រុមគ្រួសារ ។

សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរទចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.