«ឈ្ងុយ​ណាស់​ឈ្ងុយ​» បទ​ចម្រៀង​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​និង​គាំទ្រ​ច្រើន​លើ​ Tiktok ដែល​ B.I.G បាន​លើក​យក​មក​បក​ស្រាយ​​គឺ​យក​តាម​លំនាំ​បទ​ចម្រៀង​ដើម​ចិន​ ដែល​ល្បីល្បាញ​ខ្លាំង​លើ​ Tiktok ហើយ​មាន​អ្នក​ Cover ច្រើន​ដូចគ្នា​។ តើ​អ្នក​​មាន​ដឹង​ទេ​ថា​ ម្ចាស់​ដើម​ដ៏​ស្រស់​នេះ​មាន​ប្រវត្តិ​បែប​ណា​?​

ម្ចាស់​បទ​ដើម​មាន​ឈ្មោះ​ហៅ​ថា​ Meng Han ជាជនជាតិ​ចិន ខេត្តក្វាងតុង ប្រើប្រាស់​ភាសា​ចិន​កាតាំង​ កញ្ញា​រូប​នេះ​កើត​ឆ្នាំ​ ១៩៩៦ បច្ចុប្បន្ន​មាន​អាយុ​២៥ ឆ្នាំ មាន​ចរិត​ជា​មនុស្ស​ខ្មាស់​អៀន​ច្រើន​។ បទ​ចម្រៀង​​​ដែល​មាន​ចំណង​ជើង​ចិន​ថា​ «Ai De Bao Feng Yu» ត្រូវ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ២០២១។

ចំពោះ​ប្រវត្តិ​របស់​ Meng Han នៅ​លើ​វិថី​សិល្បៈ​ ចាប់​ផ្ដើម​ចាប់​ពី​ឆ្នាំ​២០១៥​ កញ្ញា​បាន​ជាប​់​ជា​ជើង​ឯក​ការ​ប្រកួត​ចំរៀង​ប្រចាំ​សាលាក្វាងតុង​ ឈាន​ចូល​ដល់​ឆ្នាំ​ ២០១៦ កញ្ញា បាន​ជាប់​ជា​ជើង​ខ្លាំង​ទាំង​៥ ក្នុង​ការ​ប្រកួត​ប្រជែង​ច្រៀង​ Cover បទ​ចំរៀង​ក្លាស៊ិច​ភាសាកាតាំង​។ បន្ត​មក​ទៀត​ឆ្នាំ​ ២០១៨ ជាប់​ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង​១០​ ក្នុង​ការ​ប្រកួត​ចំរៀង​ Cantonese Good Voice តំបន់​ក្វាងតុង​ (2018 Guandong New Music Chart New Popular Female Singer Award)។ ក្នុង​ឆ្នាំ​២០១៨​ ដដែល​កញ្ញា​បាន​ធ្វើ​ជា​គណៈ​កម្មការ​ (Judge) ក្នុង​ការ​ជ្រើសរើស​ផ្ដាច់​ព្រ័ត្រ​ជ្រើសរើស​តួ​សម្ដែង​រឿង Dong Xie Xi Du ហើយ​ក៏​បាន​ចូល​រួម​សម្ដែង​ជា​តួអង្គ Xiao Meng ក្នុង​រឿង​ Dong Xie Xi Du ក្នុង​ឆ្នាំ​ដដែល​នេះ​៕

​កញ្ញា Meng Han កសាង​បាននូវ​ភាព​ល្បី​ល្បាញ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បាន​ស្គាល់​កញ្ញា​ជា​លើក​ដំបូង​តាម​រយៈ​ការ​ Cover បទ​ចម្រៀង​ Seventeen របស់​តារា​ចម្រៀង​ល្បី​ លីវ តឺ​ហួរ​ (Andy Lau)៕

ទស្សនាវីដេអូព័ត៌មាននេះនៅខាងក្រោម:

Telegram-Troryorng

Share.