លោក នាង កា​វិច គឺជា​សិស្ស​ខ្មែរ​ដំបូង​គេ​ដែល​បាន​សិក្សា​ជំនាញ​ថត​ភាពយន្ត​ខ្នាត​ខ្លី​នៅ Asian Film Academy ដែលជា​កម្មវិធី​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េខាងត្បូង។ លោក​ក៏​ធ្លាប់​បញ្ចប់​ការសិក្សា​ថ្នាក់​បិ​រញ្ញា​ប​ត្រ​ពី​សាកលវិទ្យាល័យ​លីម​កុក​វី​ង ផ្នែក​ឌី​ហ្សា​ញ​ប្រកបដោយ​វិជ្ជាជីវៈ (Professional Design) នៅ​ឆ្នាំ២០១។ លោក​មាន​ស្នាដៃ​ខាង​ផ្នែក​ភាពយន្ដ​មួយចំនួន ដែល​សុទ្ធសឹងតែ​បាន​ប្រឡូក និង​ចូលទៅ​ដណ្ដើម​ពានរង្វាន់​ពី​មហោស្រព​ភាពយន្ដ​អន្ដរជាតិ ដូចជា​កម្មវិធី Southeast Asian Film Lab របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​សិង្ហ​បុរី និង​បាន​ទទួលបាន​រង្វាន់ Best SEA short documentary នៅ​ទីក្រុង​ហ្សា​ការ​តា។

ការចាប់​អាជីព​ជា​អ្នក​ផលិត​ភាពយន្ដ​របស់លោក  នាង កា​វិច វា​មិនមែនជា​ងាយស្រួល​ឡើយ​សម្រាប់​លោក ក្នុងការ​ស្វែងរក​គំនិតថ្មីៗដើម្បី​យកមក​ផលិត​ឱ្យ​ទាក់ចិត្ត​មហាជន ប៉ុន្ដែ​ជំនឿ​ចិត្ត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក គឺជា​រឿង​ដែល​សំខាន់​ដើម្បី​ជំរុញ​ឱ្យ​លោក​បង្កើតបាន​សមិទ្ធិផល​ភាពយន្ដ​ដ៏​មានគុណ​ភាព ចេញទៅ​ប្រកួតប្រជែង​ជាមួយ​បរទេស។ ថ្មីៗនេះ លោក នាង កា​វិច បាន​ដកស្រង់​ប្រវត្តិ​ពិត​របស់លោក​ក្នុងអំឡុងពេល​ស្នាក់នៅ​ក្នុង​អាគារ​ប៊ូ​ឌី​ញ ដែលជា​សំណង់​ចាស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ មក​ផលិត​ជា​ខ្សែភាពយន្ដ​មាន​ចំណងជើង​ថា «ប៊ូ​ឌី​ញ ស»  ឬ White Building ។

បើតាម​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក White Building បានឱ្យដឹងថា ខ្សែភាពយន្ត «ប៊ូ​ឌី​ញ ស»  ឬ White Building  គឺជា​សហ​ផលិតកម្ម​អន្តរជាតិ​រវាង​ផលិតកម្ម Anti-Archive ដឹកនាំ​ដោយ​ផលិតករ​លោក ឈូ ដាវី និង​ផលិតកម្ម អប្សរា ដឹកនាំ​ដោយ Marine ARRIGHI de CASANOVA និង សហ​ផលិតកម្ម​ជាមួយ Xstream Pictures ដឹកនាំ​ដោយ​ផលិតករ​ដ៏​ល្បីល្បាញ​លោក JIA Zhang-ke និង​កងចក្រ ភី​ក​ឈ័​រ ដឹកនាំ​ដោយ​សហ​ផលិតករ លោក តែ ឡូយ ជាមួយ​សហ​ផលិតករ Brandon HASHIMOTO និង Rotha MOENG។

ភាពយន្ដ​មួយ​នេះ បាន​ចូលទៅ​ដណ្ដើម​ពានរង្វាន់ នៅក្នុង​មហោស្រព​ភាពយន្ត ក្រុង​Venice លើក​ទី ៧៨ នៅ​ប្រទេស​អ៊ីតាលី កាល​ដើមខែ​កញ្ញា និង​បាន​នាំ​មោទកភាព​ជូន​កូន​ខ្មែរ​គ្រប់រូប។ សម្រាប់​ផលិតករ​ខ្មែរ លោក នាង កា​វិច ជា​កូន​ខ្មែរ និង​ផលិតករ​ខ្មែរ​ទី១ ដែល​បាន​នាំយក​ខ្សែភាពយន្ត​ទៅ​ប្រកួតប្រជែង​ក្នុង​មហោស្រព​អន្តរជាតិ ក្រុង Venice ដែលជា​មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​ចំណាស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ខ្សែភាពយន្ត​នេះ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង នៅ​រោងភាពយន្ត​ប្រទេស​បារាំង និងបានធ្វើដំណើរទៅកាន់ទីក្រុងបែលស៊ីក មហោស្រពភាពយន្ដ Namur International French Language Film Festival ទីក្រុងឡុងដ៍ ក្នុងមហោស្រព BFI London Film Festival ទីក្រុងប៊ូសាន មហោស្រព Busan International Film Festival និងទីក្រុងឈីកាហ្គូ Chicago Film Festival ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

ទស្សនា Trailer រឿង «ប៊ូឌី ស»៖

Telegram-Troryorng
Share.