ក្រុមជម្រើសជាតិរូម៉ានី ក្រោមការដឹកនាំរបស់លោក Edward Iordănescu បានយកឈ្នះអ៊ុយក្រែន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣-០ នៅកីឡដ្ឋាន Allianz Arena កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 បើកឆាកពូល E។

នេះគឺជាជ័យជម្នះលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro របស់ក្រុមជម្រើសជាតិរូម៉ានី ក្រោយខកខានឈ្នះតាំងពី Euro ឆ្នាំ២០០០ លើក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ៣-២ ដែលប្រទេសបែលហ្សិក និងហូឡង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

លទ្ធផលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៖

  • រ៉ូម៉ានី ៣-០ អ៊ុយក្រែន នៅកីឡដ្ឋាន Allianz Arena
  • បែលហ្សិក ០-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Waldstadion (Frankfurt)
  • បារាំង ១-០ អូទ្រីស នៅកីឡដ្ឋាន Merkur Spiel-Arena។

តារាងចំណាត់ថ្នាក់ពូល E បណ្តោះអាសន្ន៖

  1. រូម៉ានី ១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
  2. ស្លូវាគី ១ប្រកួត ស្មើ១ មាន១ពិន្ទុ
  3. បែលហ្ស៊ិក ១ប្រកួត ស្មើ១ មាន១ពិន្ទុ
  4. អ៊ុយក្រែន ១ប្រកួត ចាញ់១ មានសូន្យពិន្ទុ។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.