ក្រោយពីភ្ញាក់ផ្អើលករណីកម្មករមួយក្រុមមានគ្នា៩នាក់ចាប់សត្វសុនខចិញ្ចឹម Husky ចំនួន៣ក្បាលប្រហារធ្វើជាម្ហូបនៅខេត្តកំពតហើយនោះ មានមហាជនជាច្រើននាក់បានសម្ដែងអារម្មណ៍មិនពេញចិត្ត។ ក្រៅពីនោះ ក៏មានអ្នកសិល្បៈមួយចំនួនទៀត ក៏បានបង្ហាញអារម្មណ៍សោកស្រណោះ ស្រឡាញ់សត្វចិញ្ចឹម និងបញ្ចេញមតិហួសចិត្តចំពោះទង្វើឃោរឃៅមួយនេះ។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121351/172164159_357911182369419_849451903753351935_n-947x1024.jpg)
ជាក់ស្ដែង នៅពេលថ្មីៗនេះ ក៏មានតារាចម្រៀងប្រុស ហេង ពិទូ ក៏បានបញ្ចេញសារនៅលើហ្វេសប៊ុក ដែលលោកប្រាប់ទៅកាន់មហាជនថា ក្រុមគ្រួសាររបស់លោកបានទុកសត្វសុនខចិញ្ចឹមដូចជាញាតិ ហើយថែមទាំងព្រួយបារម្ភពីវាគ្រប់ពេល និងនៅពេលវាបានបាត់បង់ជីវិតទៅក៏ដោយ ក៏អ្នកផ្ទះរបស់លោក នៅតែទ្រហោយំអាឡោះអាល័យវាដែរ។ លោក ហេង ពិទូ រៀបរាប់ថា៖ «ម្តាយឪពុកខ្ញុំចញ្ចឹមឆ្កែទុកដូចញាតិ ទៅដល់ណាក៏បារម្ភ ទុកដាក់បាយទឹកផ្តាំអ្នកជិតខាងឱ្យជួយមើល ពេលឆ្កែឈឺនាំទៅពេទ្យ ពេលឆ្កែស្លាប់ យំពេញផ្ទះ . តែមនុស្សមួយចំនួន……👹»។ ក្រោយការបង្ហោះរបស់តារាចម្រៀងរូបនេះ គេឃើញមានអ្នកគាំទ្រជិត២០០នាក់ បានចូលទៅ Comment គាំទ្រសម្ដីរបស់លោក និងបង្ហាញអារម្មណ៍ស្រឡាញ់សត្វចិញ្ចឹមគ្រប់ៗគ្នា។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28121350/275670409_509434667217069_8913071203358609750_n-768x1024.jpg)
ជាមួយករណីនេះដែរ ជនសង្ស័យទាំងអស់៩នាក់ដែលបានសម្លាប់សុនខ Hasky ៣ក្បាល បានបញ្ជូនទៅតុលាការហើយ និងប្រឈមរងការចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិអ្នកដទៃ ហើយព្យាយាមបំបាត់ព័ស្តុតាង។ នេះបើតាមសម្ដីរបស់លោក លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក។ ចំណែកឯម្ចាស់សុនខវិញ ក៏បានអះអាងនៅក្នុងបទសម្ភាសជាមួយ TVFB Live ថា លោកមិនចង់ឱ្យមនុស្សមាន បញ្ហាដោយសារសត្វសុនខរបស់លោកនោះទេ ព្រោះពួកគេក៏មានគ្រួសារផងដែរ ប៉ុន្តែលោកចង់ឱ្យសមត្ថកិច្ចចាប់ជនល្មើសដែលសម្លាប់ឆ្កែប៉ុណ្ណោះ៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)