ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ដំណើរការប្រកួតពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

ស្របពេលរាត្រីនេះមានចំនួន៣គូថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៖

  • ម៉ោង ៨:០០យប់ រ៉ូម៉ានី ប៉ះ អ៊ុយក្រែន នៅកីឡដ្ឋាន Allianz Arena
  • ម៉ោង ១១:០០យប់ បែលហ្សិក ប៉ះ ស្លូវ៉ាគី នៅកីឡដ្ឋាន Waldstadion (Frankfurt)
  • ម៉ោង ២:០០រំលងអាធ្រាត្រ បារាំង ប៉ះ អូទ្រីស នៅកីឡដ្ឋាន Merkur Spiel-Arena។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.