ការ​ប្រកួតពាន​រង្វាន់​​​ជើងឯក​ខេមបូឌាន​លីគ​យុវជន U16 និង U19 Cambodian Youth League ឆ្នាំ​២០២៤ ​បាន​ដំណើរការដល់​សប្ដាហ៍ទី៥ ហើយ ស្របពេល​ជំនួបទាំង U16 និង U19 ត្រូវ​ប៉ះគ្នា ៥គូ ៥ទីលាន​ផ្សេងគ្នា។

កម្មវិធីប្រកួត​សប្ដាហ៍ទី៥ ​របស់ របស់​​យុវជន U16៖

តាររាងចំណាត់ថ្នាក់ សត្រឹម​សប្ដាហ៍ទី៤៖

កម្មវិធីប្រកួត​​សប្ដាហ៍ទី៥ របស់ របស់​​យុវជន U19៖

តាររាងចំណាត់ថ្នាក់ សត្រឹម​សប្ដាហ៍ទី៤៖

ស្របពេលដែល ក្រុម​បាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំ របស់បឹងកេត កំពុង​ស្ថិត​នៅ​កំពូល​តារាង ឆ្លង​កាត់ ៤ប្រកួត ឈ្នះ​ទាំង៤ មាន ១២ពិន្ទុពេញ។ ខណ:ក្រុម​បាល់ទាត់យុវជនអាយុក្រោម ១៦ឆ្នាំ របស់​វិសាខា កំពុង​ស្ថិត​នៅ​កំពូល​តារាង ឆ្លង​កាត់ ៤ប្រកួត ឈ្នះ​ទាំង៤ មាន ១២ពិន្ទុពេញ។

បញ្ជាក់ថា តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.