ភ្នំពេញ៖ មនុស្សប្រុសស្រីបីនាក់ត្រូវកម្លាំងនរគបាលឃាត់ខ្លួន ក្រោយពីធ្វេីសកម្មភាពជួញដូរគ្រឿងញៀន តាំពីខេត្តព្រៃវែងរួចរត់មកលាក់ខ្លួននៅរាជធានីភ្នំពេញ។ ជនសង្ស័យទាំងបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចបន្ទប់ជួលលេខ០៩ ក្រុម៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះធ្វេីឡេីងដោយមានការសហការពីកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការនរគបាលខណ្ឌទួលគោក នឹងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននរគបាលខេត្តព្រៃវែង ដោយស្រាវជ្រាវតាមរកមុខសញ្ញាជួញដូរគ្រឿងញៀនតាំងពីខេត្តព្រៃវែង រួចរត់មកលាក់ខ្លួននៅខណ្ឌទួលគោក ទេីបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង់។

ជនសង្ស័យទាំងបីនាក់មានឈ្មោះ១-ឈ្មោះ ខេង រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ ស្នាក់នៅបន្ទប់ជួលលេខ០៩ ផ្លូវលេខ២៥១ ក្រុមទី៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ២-ឈ្មោះ សំ សុភត្រា្ត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញអេតចាយ ស្នាក់នៅបន្ទប់ជួលលេខ០៩ ផ្លូវលេខ២៥១ ក្រុមទី៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣-ឈ្មោះ វង្ស យូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលលេខ០៩ ផ្លូវលេខ២៥១ ក្រុមទី៥១ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់តូច និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ (ចាប់យកពីឈ្មោះ ខេង រ៉ាវី និងឈ្មោះ សំ សុភក្ត្រា) ។ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច (ចាប់យកពីឈ្មោះ វង្ស យូរ៉ា)។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានប្រគល់ឲ្យកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.