តារាកំប្លែងចាស់វស្សាកំពូលវោហារពាក្យពេចន៍កន្លាស់កាត់ លោក ចាបចៀន នាពេលថ្មីៗនេះកំពុងទទួលបានចាប់អារម្មណ៍ពីរូបសាក់នៅខ្នងរបស់លោក ដែលជារូបសត្វឥន្ទ្រី រហូតធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកចោលជាសំណួរថា ហេតុអ្វីឈ្មោះជា «ពូចាប» បែរទៅជាស្រឡាញ់និងសាក់រូបសត្វឥន្ទ្រី?
សំណួរនេះត្រូវបានលោក ចាបចៀន បកស្រាយឡើងថា ការពិតទៅ ចំណង់ចំណូលចិត្តរបស់លោកគឺស្រឡាញ់សត្វឥន្ទ្រីដែលជាប្រភេទស្ដេចសត្វបក្សី។ ក៏ប៉ុន្តែលោកមិនអាចដាក់ឈ្មោះខ្លួនឯងក្នុងវិស័យសិល្បៈកំប្លែងថានាមសត្វឥន្ទ្រីបាននោះទេ ព្រោះលោកយល់ឃើញថា ឈ្មោះឥន្ទ្រី មិនងាយហៅ និងស្រួលចងចាំដូចជាឈ្មោះ « ចាប»។
![](https://cdn.troryorng.com/wp-content/uploads/2022/09/28073510/1-5.jpg)
ដូចជាពាក្យចាស់តែងតែប្រដៅថា រៀនសម្លឹងឱ្យដូចសត្វតន្ទ្រី ព្រោះឥន្ទ្រីតែងតែហោះហើរលើទីខ្ពស់នឹងទៅកន្លែងដែលឆ្ងាយ ហើយវាសមត្ថភាពនិងកម្លាំងខ្លាំងជាងបក្សីដទៃ ។ ប្រាកដណាស់ថា ការរៀនសម្លឹងឱ្យដូចសត្វតន្ទ្រី នោះច្បាស់ជាសំដៅដល់ការចេះគិតគូរប្រមើលមើលឱ្យបានវែងឆ្ងាយ។
យ៉ាងមិញ លោក អ៊ុក សុវណ្ណារិទ្ធ ឬហៅនាយ ចាបចៀន ក៏បានបញ្ជាក់ប្រាប់មហាជនថា លោកពេញចិត្តសត្វតន្ទ្រី មួយទៀតគឺដោយសារតែលោកបានអានសៀវភៅមួយក្បាល ហើយរកឃើញពីចំណុចដែលសហរដ្ឋអាមេរិកយកស្ដេចសត្វបក្សីមួយនេះជាតំណាងប្រទេសផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2022/09/28073511/79292201_1500952906722923_9006890489542082560_n-640x800-1.jpg)
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)