LifeStyle ៖ ហ្វេនជាអ្នកគាំទ្រដែលបានទស្សនារឿងភាគ TVB Cambodia ដែលមានចំណងជើង «រាជិនីសារព័ត៌មាន» ប្រាកដជាស្គាល់ច្បាស់ពីតួស្រី Charmaine Sheh សម្ដែងជាតួ បងមែន ក្នុងរូបភាពម៉ឺងមាត់ ហ្មត់ចត់នឹងការងារ មិនសូវលេងខ្លួនឆើតឆាយ ឬក៏បង្ហាញភាពសិចស៊ីជាដើម។

ដោយឡែកថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក តួឯកស្រីរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ស្លៀក​​ឈុត​ប៊ីគីនី​អង្គុយ​​សម្ញែង​​រាង​អេឡេហ្កង់​លើ​អាង​ទឹក​ដែលធ្វើ​ឱ្យ​ប្រុសៗ​ទាំង​ក្មេង​ទាំង​ចាស់​ជ្រួល​ជ្រើម ជាពិសេសកំលោះៗមិនទាន់មានគូ។

សម្រាប់ឆ្នាំថ្មីនេះ តួស្រី Charmaine Sheh មានវ័យជិតចូលក្បាល​ ៥០ហើយ នាងនៅតែរក្សាបាននូវសម្រស់ក្មេងជាងវ័យដដែល។ មួយវិញទៀត តារាស្រីរូបនេះកម្របង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គម ឬក៏ភាពយន្តណាស់ ហ្វេនរបស់នាងច្បាស់ជាដឹងច្បាស់ពីរឿងមួយនេះ។ ប៉ុន្តែលើនេះ Charmaine Sheh ចេញមកអួតរាងឱ្យហ្វេនបានឃើញម្ដង។

ជ្រុលជាអួតរាងសិចស៊ីបន្តិចនៅលើអាងទឹកទៅហើយ Charmaine Sheh បានរៀបរាប់ប្រាប់អ្នកគាំទ្រខ្លួនថា ៖ «Smiles are little rays of sunshine that brighten lives.» ដែលមានន័យថា «ស្នាមញញឹមប្រៀបដូចជារស្មីដែលចេញពីពន្លឺព្រះអាទិត្យជួយបំភ្លឺជីវិតរបស់យើងឱ្យស្រស់ស្រាយ»៕

Share.