សិល្បៈជាតិ៖ សន្ទុះនៃការគាំទ្ររបស់មហាជន បាននាំគ្នាផ្តុំអ៊ូរអរក្នុងបវេណនៃវត្តរកាកណ្តាល ដែលប្រជាជននាំគ្នាប្រារព្ធនូវពិធី បុណ្យភូមិមានជើង ចូលរួមលេងកម្សាន្តជាមួយឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត)។
ថ្ងៃទីពីរ នៃបុណ្យភូមិមានជើង ប្រជាជនបាននាំគ្នាមកកម្សាន្ត លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងបើកកម្មវិធីដោយក្រុមឡេឡេបុណ្យភូមិ ព្រមទាំងទស្សនានូវស្តង់យូនីសេហ្វដែលរៀបចំសម្រាប់កុមារមកចូលរួមដើម្បីយល់ដឹងពីការថែរក្សាបរិស្ថាននិងសុខភាព។ ក្រៅពីនេះអ្នកចូលរួមក៏រីករាយនូវការរៀបចំការតាំងពិពណ៍ផលិតផលពីអាជីវករ នៅក្នុងផ្សាបុណ្យភូមិមានជើង។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185611/DSC05828-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185609/DSC05224-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185608/DSC05354-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185607/DSC05405-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185606/DSC05504-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185605/DSC05640-1024x768.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185604/DSC05730-1024x768.jpg)
ដោយឡែកជាអត្តសញ្ញាណរបស់បុណ្យភូមិ គឺការក្រាលកន្ទេលមើលល្ខោននាពេលរាត្រី បានបង្កើតភាពទាក់ទាញ មហាជនមិនចាញ់បុណ្យភូមិនៅរាជធានីភ្នំពេញនោះទេ។ វត្តមានភ្ញៀវមកពីជិតឆ្ងាយបានសម្រុកមកទស្សនានូវរបាំ -កាប់ក្របីផឹកស្រា ពីយុវជនខេត្តក្រចេះ
– ការសម្តែងវង់ភ្លេងពិណពាទ្យ
– បើកឆាកល្ខោន ពិសេសនោះគឹ ការសម្តែងរបាំបុរាណ រឿង គ្រុឌ និង នាគ ពីក្រុម SilverBelle
សូមបញ្ចាក់ថានៅយប់ទី៣ ពោលគឺថ្ងៃទី១៩ ខែវិចិ្ឆកានេះបុណ្យភូមិក៏សូមនាំអារម្មណ៍លោកអ្នកទៅទស្សនាការប្រគុំ តន្ត្រីវិញម្តងដែលមានទីតាំងនៅវិមានឯករាជ្យ នៃទីរួមខេត្តក្រចេះដែលមានវត្តមានសិល្បករល្បីៗជាច្រើនដូចជា៖ វណ្ណដា កេសរ សាយ ចំរើន សុភា ឆាឆា វណ្ណថាន សមុទ្រ(រ៉េនី តារា) វាយោ(ក្សត្រា) មិថុនា ក្រុម ប៉ូឡារិច ក្រុមពន្លឺព្រះចន្ទ និងក្រុមរបាំសហសម័យ ប្រាសាទ។
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185602/IMG_7075-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185600/IMG_7076-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185559/IMG_7077-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185558/IMG_7081-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185557/IMG_7078-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185556/IMG_7082-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185555/IMG_7084-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185554/IMG_7083-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185553/IMG_7087-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185552/IMG_7085-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185550/IMG_7086-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185549/IMG_7089-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185548/IMG_7088-1024x683.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/11/27185547/IMG_7090-1024x768.jpg)
កម្មវិធីដ៏ធំសម្បើមនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្ត្រាលី ឧបត្ថម្ភដោយ កម្ពុអ៊ែរ៉ា សហការជាមួយ បារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់៕
![](https://cdn.troryorng.com/wp-content/uploads/2023/09/27204114/Troryorng-Telegram-1-1024x126-1-1-1-1.jpg)