កំពូល​តារា​ចម្រៀង​ល្បី​ Britney Spears បាន​ត្រលប់​មក​រីករាយជាមួយ​នឹង​ការ​លើក​កែវ​ស្រា​ដំបូង​ក្រោយ​ខកខាន​អស់​រយៈ​ពេល​១៣​ឆ្នាំ​ ថែម​ទាំង​មាន​សំឡេង​ចម្រៀង​​អម​របស់​តារា​ចម្រៀង​ល្បី​ Madonna ​កំដរ​បរិយា​កាស​ថែម​ទៀត​។

រង់ចាំ​អស់​រយៈ​ពេល​១៣​ឆ្នាំ​ ទី​បំផុត​ម្ចាស់​បទ​ «Oops!… I Did It Again» អាច​វិល​មក​រីករាយ​នឹង​ជីវិត​ធម្មតារបស់​ខ្លួន​ឡើង​វិញ​ ជា​ពិសេស​នោះ​គឺអាច​ញ៉ាំ​ស្រាក្រហម​បាន​។​

កាល​ពី​ថ្ងៃ​ពុធ​ តារា​ចម្រៀង​ Pop វ័យ​ ៤០​ឆ្នាំ បាន​បង្ហោះ​ ​Instagram របស់​ខ្លួន​ដោយ​បាន​បង្ហាញ​ឱ្យ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ខ្លួន​បាន​កាន់កែវ​ស្រា​ក្រហម​ជា​លើក​ដំបូង​បន្ទាប់​ពី​ខកខាន​មិន​ដែល​បាន​ប៉ះស្រា​សោះ​​អស់​រយៈ​ពេល​១៣​ឆ្នាំ​ ដោយ​ពន្យល់​​ពី​មូលហេតុ​អ្វី​ទើប​ខ្លួន​សប្បាយ​ចិត្ត​​និង​រាំ​បទ​​ចម្រៀង​របស់តារា​ស្រី​ Madonna នៅ​ក្នុង​វីដេអូ​ដែល​ខ្លួន​បាន​បង្ហោះ​ថែម​ទៀត​។

ខាង​ក្រោម​នេះ​គឺជា​ខ្លឹម​សារ​ទាំង​ស្រុង​ដែល​តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​លើ​ IG របស់​ខ្លួន​៖

រូបភាព​វីដេអូ​រាំ​តាម​បទ​ចម្រៀង​ Madonna របស់​ Britney៖

Telegram-Troryorng
Share.