កំពង់ស្ពឺ ៖ ឃ្លាំងស្តុកសម្ភារៈ គ្រឿងសំណង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋអ្នកភូមិ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សន វីគ្រែន ភេទ ប្រុស អាយុ៣៣ ឆ្នាំ មុខរបរលក់ដូរ មានប្រពន្ធឈ្មោះ សន លក្ខិណា អាយុ៣១ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ឃ្លាំងទទួលរងភ្លើងឆាបឆេះ សង់ពីគ្រោងដែក ជញ្ជាំងថ្ម បនរក់ស័ង្កសី ទំហំ១៥ម៉ែត្រx៣០ម៉ែត្រ ស្តុកសម្ភារៈ គ្រឿងសំណង់ ។

ករណីគ្រោះអគ្គិភ័យខាងលើ តាមការអះអាងពីសមត្ថកិច្ច ផ្តើមចេញទីទុស្សេខ្សែភ្លើង ហើយត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បនរើប្រាស់ទឹកអស់៤សុីទែន ទើបភ្លើងរលត់ទៅវិញ ខូចខាតសម្ភារៈអស់មួយចំនួន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.