ភ្នំពេញ ៖ ស្រ្តីវ័យជាង២០ឆ្នាំម្នាក់ ជួបជុំមិត្តភ័ក្រ បងប្អូន ផឹកសុីលើកដាច់ៗ កុំឲ្យចាញ់បុរសៗ ឡើងជោកទន់ទោរ ទាញម៉ូតូជិះទៅរកទិញសាច់ក្លែម មិនទាន់បាន១០០០ម៉ែត្រផង ដោយសារអំណាចនៃសុរា ជាតិអាល់កុលពេញខ្លួន ផ្លូវមួយជិះម្នាក់ឯងហើយ គ្រប់គ្រងដៃចង្កូតលែងបាន ដួលបះជើងច្រូង សន្លប់មួយសន្ទុះទើបដឹងខ្លួន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ខាងជើងជាប់សាលាសង្កាត់ភ្លើងឆេះរទេះ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ ក្នុងអាការៈវង្វេងភាំងស្មារតី មានវ័យជាង២០ឆ្នាំ មានទីលំនៅបុរី១កន្លែងក្បែរកន្លែងកើតហេតុ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JS-4820 ជាមធ្យោបាយ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជួបជុំមិត្តភ័ក្រ បងប្អូន ផឹកសុី លើកដាច់ៗ កុំឲ្យចាញ់បុរសៗ ជាលទ្ធផល ជាតិអាល់កុលជ្រាបពេញខ្លួន ទាញម៉ូតូជិះទៅរកទិញសាច់ក្លែម ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង មិនទាន់បាន១០០០ម៉ែត្រផង គ្រប់គ្រងដៃចង្កូតលែងបាន ដួលបះជើងច្រូង សន្លប់មួយសន្ទុះទើបដឹងខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចក្បែរនោះជួយ និងសាកសួរ ទើបទំនាក់ទំនងទៅក្រុមគ្រួសារយកជនរងគ្រោះវិលទៅផ្ទះវិញ ទាំងអត់បានសាច់ក្លែម មានតែនាំគ្នាផ្អាកផឹក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.