កំពង់ធំ÷ ខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសជលផល.នេសាទប្រើស្បៃមុងជាលក្ខណៈទ្រង់ទ្រាយធំ។

ជាក់ស្ដែងលោក អ៊ន ហ៊ាន់ មន្រ្តីខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចុះត្រួតពិនិត្យ  តាមដានផែនការសកម្មភាព និងពង្រឹងសមត្ថភាពការប្រើប្រាស់ជំនួយខ្នាតតូច និងលើកផែនការបន្ដ ឆ្នាំ២០២៣ នៅសហគមន៍នេសាទបឹងចាងបឹងប្រាំង ស្ថិតនៅក្នុងឃុំក្លែង និងសហគមន៍បឹងក្រញ៉ាក ស្ថិតនៅក្នុង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

ជាមួយគ្នានេះ.សង្កាត់រដ្ឋបាលជលផលសណ្តាន់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឈើទាល ចុះប្រតិបត្តិការ និងបង្រ្កាបបទល្មើសជលផល នៅចំណុចបឹងមហាច ឃុំឈើទាល ស្រុកសណ្តាន់ លទ្ធផលអនុវត្តន៍ ចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៦៧របាំង ប្រវែង១០៥០ម៉ែត្រ ឡុកចំនួន៤៦គ្រឿង លូចំនួន៦៧មាត់លបចំនួន២៧គ្រឿង បង្គោលចំនួន៥៥៦ដើម ចាក់លែងត្រីទំងន់២៨គីឡូក្រាម លបប្រើស១០០ចំនួន១៣ខ្សែ ប្រវែង៥៧៩ម៉ែត្រដើម្បីយកទៅដុតបំផ្លញចោល៕

អត្ថបទ៖ កំពង់ធំ

Share.