កំពង់ធំ៖ លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធាន អនុប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ និងក្រុមកម្លាំងចម្រុះចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទដែលជាលក្ខណៈទ្រង់ទ្រាយធំ កាលពីថ្ងៃម្សិលមិញនេះ ស្ថិតនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាក់ស្តែងក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច ចាប់ពីចុងអូរ សាមពាង អូរតាហាក់ អូររន្ទះបាញ់ ចំការដំឡូង ទល់មុខវត្តកំពង់ចំលង រហូតដល់ អតីតឡូបំរ៉ុងក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ។

ក្រុមកម្លាំងចម្រុះបានចុះជាក់ស្ដែងទទួលបានលទ្ធផលបង្កសំណុំរឿងបានចំនួន០១ករណី ចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនចំនួន០៥របាំងប្រវែង១៧០០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លប/លូចំនួន១៤មាត់ បង្គោលចំនួន៨០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១២គឺឡូក្រាមចូលទន្លេវិញ ។

គួរបញ្ជាក់ផងដែរថាក្រុមកម្លាំងចម្រុះចុះប្រតិបត្តិការ ប្រើមធ្យោបាយដោយការណូតចំនួន០៦គ្រឿង អស់ប្រេងចំនួន ១២០លីត្រ កម្លាំងចូលរួមសរុបចំនួន១៩នាក់៕

អត្ថបទ៖ កំពង់ធំ

Share.