បន្ទាប់ពីម្ចាស់ក្លិបបិសាចក្រហម Manchester United លោក Glazers អំពាវនាវដាក់លក់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះក្នុងតម្លៃប្រមាណជាង ៤​ពាន់​លាន​ដុល្លារ​ (៥,៥៦ពាន់លានដុល្លារអាមេរិក) ក្រោយរងការរិះគន់ពី Cristiano Ronaldo ថាមិនខ្វាយខ្វល់អំពីក្លិប គិតតែរឿងលុយ។

ពេលនេះនាយកប្រតិបត្តិ ​Apple ​លោក Tim Cook ចាប់អារម្មណ៍ក្នុងការបង់ប្រាក់ចំនួន ៥,៨ពាន់លានផោន ដើម្បីទិញក្លិបបិសាចក្រហម Manchester United សមាជិកលីគកំពូលអង់គ្លេស English Premier League ពីត្រកូល Glazers។ យោងតាមការចុះផ្សាយរបស់កាសែត National World របស់ចក្រភពអង់គ្លេស។

គួរដឹងថាត្រកូល Glazers បានទិញយកក្លិបបិសាចក្រហមដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើនបំផុត​មួយ​លើលោកមកកាន់កាប់ក្នុងតម្លៃ ៧៩០ លានផោនកាលពីឆ្នាំ ២០០៥។ ខណ:តម្លៃហាងឆេងនៅឆ្នាំ ២០២២ លើទីផ្សាររបស់ក្លិបបិសាចក្រហម Man United ត្រឹមតែ ២,៨ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក Glazers ដាក់លក់ក្នុងតម្លៃប្រមាណជាង ៤​ពាន់​លាន​ដុល្លារ​ (៥,៥៦ពាន់លានដុល្លារអាមេរិក)

ក្លិបបិសាចក្រហម Manchester United គឺជា​ក្លិប​បាល់ទាត់​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក ពោលគឺក្លិប​នេះ​ធ្លាប់​ឈ្នះ​ជើងឯក​អង់គ្លេស Premier League ​ច្រើន​ជាងគេ​គឺ​រហូត២០​ដង និង​ធ្លាប់​ឈ្នះ​ជើងឯក UEFA Champion League ចំនួន៣​ដង​៕

Share.