ប្រយ័ត្ន៖ ព័ត៌មាន​នេះ​និយាយ​ពី​​រឿង​សម្លា.ប់​ខ្លួន​!​

កាល​ពី​ថ្ងៃ​ទី​១៤​ ម្សិលមិញ​នេះ​ សារព័ត៌មាន​ Star News បាន​រាយការណ៍​ថា​ Himchan អតីត​សមាជិក​ B.A.P បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​​កាល​ពី​រាត្រី​ទី​១៣​កន្លង​ទៅ​។ មុន​នឹង​មាន​ហេតុការណ៍​នេះ​កើត​ឡើង​ Himchan បាន​បង្ហោះ​សំណេរ​សុំ​ទោស​នៅ​លើ​ IG ផ្ទាល់​ខ្លួន​របស់​គេ​ ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស​ ករណី​ចាប់​បង្ខំ​​ផ្លូវភេទ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។​

សូមចុចអាន មិន​អស់​ចិត្ត ជាប់​គុក​ពីរ​ឆ្នាំ​លើ​រឿង​ក្ដី ទិញ ​​និង ​ជក់​កញ្ឆា ​Jung Ilhoon ប្ដឹង​​ឧទ្ធរណ៍​!

ក្រុម​ចម្រៀង​ K-pop B.A.P

សារព័ត៌មាន​ខាង​លើ​បាន​រាយការណ៍​ទៀត​ថា​ ម្ដាយ​របស់​ Himchan ត្រូវ​បាន​អ្នក​ស្គាល់​ធ្វើ​ការ​ទំនាក់ទំនង​ ដោយ​សារ​តែ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​រូប​គេ​ ជា​ពិសេស​គឺ​ការពារ​មាន​ហេតុការណ៍​បែបនេះ​កើត​ឡើង​ទៀត​នា​ពេល​ខាង​មុខ​។ ​តាម​រយៈ​ការ​ផ្សាយ​របស់​​សារ​ព័ត៌មាន​​ដដែល​ Himchan មិន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នោះ​ទេ​ ហើយ​បច្ចុប្បន្ននេះ​ គេ​​កំពុង​តែ​សម្រាក​​ព្យាបាល​បន្ត​នៅ​ផ្ទះ​។​​​

សូម​ចុច​អាន ក្រោយ​រួម​ដំណើរ​ជាមួយ​គ្នា​១១​ឆ្នាំ ​ទីបំផុត​ Lee Kwang Soo ​ដាច់​ចិត្ត​ចែក​ផ្លូវ​គ្នា​ពី​ RM?

Himchan

ចំណែក​ Agency ដែល​គ្រប់គ្រង​លើ​តារា​ចម្រៀង​រូប​នេះ​​ក៏​បាន​ចេញ​មក​ធ្វើ​ការ​សុំ​ទោស​ចំពោះ​អ្ន​ក​គាំទ្រ​ផង​ដែរ​។ «សុំទោស​​ដែល​ Himchan ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ខក​ចិត្ត​ ក្រោយ​ពី​គេ​បាន​ធ្វើ​ទង្វើ​ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ទាំង​អស់​គ្នា​ពី​មុន​រួច​មក​ហើយ​»

Telegram-Troryorng
Share.