ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League កាន់តែជក់ចិត្តក្រោយបញ្ចប់សប្តាហ៍ទី២៦ ដោយក្រុមទាំង៣ មាន៤៩ពិន្ទុស្មើគ្នា ខណ:សប្តាហ៍ទី២៧ គឺជាសប្តាហ៍ចុងក្រោយ ដើម្បីកាត់សេចក្តីថាតើក្រុមណានឹងក្លាយជាម្ចាស់ជើងឯក?

ខាងក្រោមនេះគឺជាកាលៈទេសៈដែលអាចកើតមានសម្រាប់ក្រុមជើងឯក៖
ភ្នំពេញក្រោន មាន៤ជម្រើស៖
១.បើភ្នំពេញក្រោន (ឈ្នះ), វិសាខា (ឈ្នះ), ព្រះខ័នរាជស្វាយរៀង (ចាញ់) នោះភ្នំពេញក្រោនលើកពាន
២.បើភ្នំពេញក្រោន (ឈ្នះ) វិសាខា (ស្មើ), ព្រះខ័នរាជស្វាយរៀង (ស្មើ) នោះភ្នំពេញក្រោនលើកពាន
៣.បើភ្នំពេញក្រោន (ស្មើ) វិសាខា (ស្មើ) ព្រះខ័នរាជស្វាយរៀង (ស្មើ) នោះភ្នំពេញក្រោនលើកពាន
៤.បើភ្នំពេញក្រោន (ឈ្នះ) វិសាខា (ចាញ់) ព្រះខ័នរាជស្វាយរៀង (ឈ្នះ) នោះភ្នំពេញក្រោនលើកពាន។

វិសាខា មាន៣ជម្រើស៖
១.បើវិសាខា (ឈ្នះ), ភ្នំពេញក្រោន (ចាញ់), ព្រះខ័នរាជស្វាយរៀង (ចាញ់) នោះវិសាខាក្រោនលើកពាន
២.បើវិសាខា (ឈ្នះ) ភ្នំពេញក្រោន (ស្មើ), ព្រះខ័នរាជស្វាយរៀង (ចាញ់) នោះវិសាខាក្រោនលើកពាន
៣.បើវិសាខា (ស្មើ) ភ្នំពេញក្រោន (ចាញ់) ព្រះខ័នរាជស្វាយរៀង (ស្មើ) នោះវិសាខាក្រោនលើកពាន។

ព្រះខ័នរាជស្វាយរៀង មាន២ជម្រើស៖
១.បើព្រះខ័នរាជស្វាយរៀង (ឈ្នះ), ភ្នំពេញក្រោន (ចាញ់), វិសាខា (ចាញ់) នោះព្រះខ័នរាជស្វាយរៀងលើកពាន
២.បើព្រះខ័នរាជស្វាយរៀង (ឈ្នះ) ភ្នំពេញក្រោន (ស្មើ), វិសាខា (ចាញ់) នោះព្រះខ័នរាជស្វាយរៀងលើកពាន។

ថ្វីត្បិតមាន៤៩ពិន្ទុស្មើគ្នាប៉ុន្តែភ្នំពេញក្រោន ស្ថិតនៅលើវិសាខា និងព្រះខ័នរាជស្វាយរៀងដោយសារតែ Cambodian Premier League ប្រើប្រាស់រូបមន្ត Head-To-Head ពោលគឺប្រៀបធៀបអំពីប្រវត្តិជួបគ្នារវាងក្រុមដែលមានពិន្ទុស្មើគ្នា។

សម្រាប់ជំនួប៤លើករវាងភ្នំពេញក្រោន ទល់នឹង វិសាខា នៅលីគកំពូលកម្ពុជារដូវកាលនេះ៖
-ភ្នំពេញក្រោន ៣-២ វិសាខា
-ភ្នំពេញក្រោន ៤-៣ វិសាខា
-ភ្នំពេញក្រោន ២-២ វិសាខា
-វិសាខា ៣-១ ភ្នំពេញក្រោន

សម្រាប់ជំនួប៥លើករវាងភ្នំពេញក្រោន ទល់នឹង ព្រះខ័នរាជស្វាយរៀង នៅលីគកំពូលកម្ពុជារដូវកាលនេះ៖
-ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ៥-២ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ៣-០ ព្រះខ័នរាជស្វាយរៀង
-ព្រះខ័នរាជស្វាយរៀង ១-០ ភ្នំពេញក្រោន
-ព្រះខ័នរាជស្វាយរៀង ៣-១ ភ្នំពេញក្រោន។

សប្តាហ៍ទី២៧ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលបឹងកេត រីឯព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ទទួលវិសាខា នៅម៉ោង៦:៣០នាទីល្ងាចដូចគ្នា៕

តើ ភ្នំពេញក្រោន ឬ វិសាខា ឬ ព្រះខ័នរាជស្វាយរៀង ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល?

Share.