ក្រោយ​ឆ្លងកាត់​៩៤​ប្រកួត​មក​នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ក្រុម​ទាំង​៨ ត្រូវ​លោក​អាជ្ញាកណ្តាល​ពិន័យ​កាត​កើន​សរុប​ដល់​៣៩៨​សន្លឹក​ហើយ ដោយ​ក្នុង​នោះ​កាត​ក្រហម​មាន​២៣​សន្លឹក។

សារព័ត៌មាន​ត្រយង សូម​ស្រង់​យក​បញ្ជី​ក្រុម​​សមាជិក​ទាំង​៨ ដែល​ត្រូវ​ពិន័យកាត​មាន៖

  • ណាហ្គាវើល ចំនួន​៦៣​សន្លឹក (ក្រហម​៧​សន្លឹក)
  • ភ្នំពេញក្រោន ចំនួន​៦២​សន្លឹក (ក្រហម​៣សន្លឹក)
  • វិសាខា ចំនួន​៦២​សន្លឹក (ក្រហម​២សន្លឹក)
  • បឹងកេត ចំនួន ៥១ សន្លឹក (ក្រហម​៥សន្លឹក)
  • អង្គរថាយហ្គឺរ ចំនួន​៥០​សន្លឹក (ក្រហម​២​សន្លឹក)
  • ក្រសួងការពារជាតិ ចំនួន​ ៥០​សន្លឹក (ក្រហម​២​សន្លឹក)
  • ព្រះខ័នរាជស្វាយរៀង ចំនួន​៤១​សន្លឹក (ក្រហម​១សន្លឹក)
  • គីរីវង់សុខសែនជ័យ ចំនួន​២៨​សន្លឹក (ក្រហម​១សន្លឹក)

ដោយ​ឡែក​ប្រកួត​ដែល​​ត្រូវ​អាជ្ញាកណ្តាល​ពិន័យកាត​ច្រើន​ជាង​គេ ជា​ជំនួប​រវាង​ក្រុម​ណាហ្គាវើល ទល់​បឹងកេត នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ ក្នុង​ជើង​ទី២ ក្រោម​ការ​កាត់​សេចក្តី​ពី​សំណាក់​អាជ្ញាកណ្តាល លឹម ប៊ុនធឿន ដែល​ក្នុង​នោះ​ពិន័យ​កាត​សរុប​ចំនួន​១៩​សន្លឹក ខណៈ​កាត​ក្រហម​៩​សន្លឹក៕

Share.