បាត់ដំបង÷ បញ្ជូនបុរសចំនួន ១២នាក់ទៅអនុវត្តទោសក្រោយប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់កណ្តាលក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ឲ្យដឹងថា÷ ករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងភ្នាល់មាន់ជល់ដែលសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្មីៗកន្លងមកនេះក្រោយបញ្ចប់ការសាកសួរជនបង្ក ក៏ដូចជាវត្ថុតាង ត្រូវបាននគរបាលការិយាជំនាញរៀបចំ និងនាំខ្លួនបញ្ជូនទៅអនុវត្តតាមនីតិវិធីតុលាកា នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

ជនបង្កដែលពាក់ព័ន្ធសរុបចំនួន ១២នាក់ ទាំងអស់គ្នាមានទីលំនៅក្នុងសង្កាត់ ក្តុល ដូនទាវ និងសង្កាត់ ស្លាកែត ក្រុងបាត់ដំបង ជាមួយវត្ថុតាងល្មើសជាច្រើនទៀត។

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះបង្ក្រាបទប់ស្កាត់នៅកាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី ០៩ ភូមិ អូរតានប់ សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង៕

អត្ថបទ៖ ដំបងក្រញូង

Share.