ក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោមការដឹកនាំរបស់លោក Aliou Cissé ឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2022 លើកដំបូងក្នុងរយ:ពេល២០ឆ្នាំ ក្រោយឈ្នះអេក្វាឌ័រ ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Khalifa International កាលពីរាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឈរលេខ២ពូល A។

លោក Aliou Cissé សាងកំណត់ត្រាអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់សេណេហ្គាល់៖

កាលពីឆ្នាំ ២០០២ លោក Aliou Cissé ក្នុងនាមជាប្រធានក្រុម បានជួយឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ ឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។

នៅឆ្នាំ ២០២២ លោក Aliou Cissé ក្នុងនាមជាគ្រូបង្វឹក បានជួយឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ ឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ជាលើកដំបូង ក្រោយខកខានអស់រយ:ពេល២០ឆ្នាំ។

លោក Aliou Cissé ក៏បានក្លាយជាអ្នកចាត់ការដំបូងគេដែលដឹកនាំក្រុមជម្រើសជាតិសេណេហ្គាល់ ឈ្នះពាន Africa Cup of Nations ឆ្នាំ២០២១ បន្ទាប់ពីធ្លាប់ទទួលត្រឹមជើងឯករងពីរលើក ពោលគឺនៅឆ្នាំ ២០០២ និង២០១៩។

កាលវិភាគវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់វគ្គជម្រុះពូល A និង B៖
-ថ្ងៃទី៣ ធ្នូ ហូឡង់ ប៉ះ អាមេរិក វេលាម៉ោង១០:០០នាទីយប់ នៅកីឡដ្ឋាន Khalifa International
-ថ្ងៃទី៥ ធ្នូ អង់គ្លេស ប៉ះ សេណេហ្កាល់ វេលាម៉ោង២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt៕

Share.