ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ចប់សប្តាហទី២៦
ហើយក៏បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Mirzaev Alisher​ សញ្ជាតិអ៊ូបេគីស្ថាន របស់ក្លិបវិសាខា
– កីឡាករ សាទី របស់ក្លិបវិសាខា
– កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត
– កីឡាករ Hikaru Mizuno សញ្ជាតិជប៉ុន របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ ​របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Fareed Sadat សញ្ជាតិអាហ្វហ្គានីស្ថាន របស់ក្លិបភ្នំពេញក្រោន។

ខណ:លីគកំពូលកម្ពុជានៅសល់តែ១សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. ភ្នំពេញក្រោន ស្ថិតនៅកំពូលតារាង ជាមួយ៤៩៦ពិន្ទុ ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ១៤ ស្មើ៧ និងចាញ់៥ 
២. វិសាខា ស្ថិតនៅលេខ២ ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៧
៣. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ៣ ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៧
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៦ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨។

សប្តាហ៍ទី២៧ នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ដោយភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន Smart RSN ទទួលបឹងកេត រីឯព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងរបស់ខ្លួន ទទួលវិសាខា នៅម៉ោង៦:៣០នាទីល្ងាចដូចគ្នា៕

Share.