ខ្សែប្រយុទ្ធ Nick Taylor កូនកាត់ខ្មែរ-អាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជនជាតិអាមេរិក ស្ថិតក្នុងបញ្ជីរាយនាមក្រុមកីឡាករ ដែលនឹងត្រូវកោះហៅសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេសុី និងត្រៀមសម្រាប់ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៣នាក់របស់គោព្រៃកម្ពុជា៖

Nick Taylor មានកម្ពស់១.៧៨ម៉ែត្រ គឺជាថ្នាលយុវជនរបស់ក្រុម Dallas Texans, New Mexico Lobos, SMU Mustangs និង UCF Knights មុនផ្លាស់មកកាន់ Orlando City B នៅដើមឆ្នាំ ២០២២។

គួររំលឹកទៅថ្ងៃទី២២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោ​ កីឡាករ Nick Taylor ពាក់អាវលេខ២៣ ត្រូវបានលោក Keisuke Honda ប្តូរចូលនៅនាទី ៥៩’ ជំនួសកីឡាករ សុិន កក្កដា​ ហើយនេះជាលើកដំបូងរបស់គេពាក់អាវក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែយ៉ាងណាលទ្ធផលគឺកម្ពុជាចាញ់បង់ក្លាដេស ១-០ ខណ: Nick Taylor មានឱកាសតែត១ក្បាលយ៉ាងល្អ ប៉ុន្តែមិនសម្រេចគ្រាប់បាល់។

ក្រោយចប់ការប្រកួតកីឡាករកូនកាត់ខ្មែរ-អាមេរិក បានថ្លែងដូច្នេះថា៖«ខ្ញុំពិតជាមោទនភាព ដែលបានលេងតំណាងឲ្យប្រទេសរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានឱកាសលេងនៅទីនេះលើកក្រោយទៀត ពិសេសក្នុងពាន AFF Mitsubishi Electric Cup 2022 ចុងឆ្នាំនេះ»។

ក្រឡេក​មើល​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​កោះហៅ​នៅ​លើក​នេះ​មាន​ មក​ពី​ក្លិប​បាល់ទាត់​ក្នុង​ស្រុក​មួយ​ចំនួន​និង​មក​ពី​ក្រៅ​ប្រទេស​ចំនួន​២នាក់ សរុប​២៤​នាក់ ដោយ​ក្នុង​នោះ​មាន៖
-វិសាខា ចំនួន​១០នាក់
-ភ្នំពេញក្រោន ចំនួន​៥នាក់
-បឹងកេត ចំនួន ៤នាក់
-ព្រះខ័នរាជស្វាយរៀង ២នាក់
-ណាហ្គាវើល ចំនួន ១នាក់
-Sarawak United ចំនួន១នាក
-Orlando City SC “B” ចំនួន​១នាក់

Share.