សិល្បៈ​អន្តរជាតិ​៖ ក្រោយ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​ដែល​ព្យាយាម​ជួយ​ចូក​ជួយ​ចែវ​ ទទួល​បាន​ដំណឹង​ថា​ទូក​ដែល​ដឹក​ Baifern និង​ Nine Naphat ជិត​ទៅ​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព​ហើយ​នោះ​ ពេល​នេះ​ក្រុម​អ្នក​គាំទ្រ​បាន​ងាក​មក​ជួយ​គ្នា​សង្ឃឹម​ថា​មួយ​គូ​ទៀត​នឹង​ឆាប់​ទៅ​ដល់​គោល​ដៅ​ដូច​គ្នា​ដែរ។

ក្រុម​ Shipper ដែល​រមែង​តែង​តែ​ជួយ​គ្នា​ចូក​ជួយ​គ្នា​ចែវ​ រហូត​សម្រេច​ជា​លទ្ធផល​ជា​ច្រើន​គូ​មិន​ថា​គូ​ Mai Davika និង​ Ter Chantavit , Nadech និង​ Yaya និង​ គូ Mak និង​ Kimberly ពេល​នេះ​កំពុង​តែ​ព្រួត​គ្នា​បង្វែរ​ទិស​ទៅជួយ​ចូក​ជួយ​ចែវ​គូ​ស្នេហ៍​ដ៏​ស័ក្តិសម​ក្នុង​ភាពយន្ត​រឿង​ បុព្វេ​សន្និវាស​២ ដែល​ពេល​នេះ​បេះដូង​ទំនេរ​ស្អាត​ដូច​គ្នា​ សង្ឃឹម​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​ប្ដូរ​ឋានៈ​ពី FriendZone មក​ជា​មនុស្ស​យល់​ចិត្ត​ឆាប់​ៗ​ខាង​មុខ​នេះ​។

ប៉ុន្តែ​ចំពោះ​លទ្ធផល​នឹង​បាន​សម​ដូច​បំណង​មួយ​គូ​ទៀត​ឬ​ក៏​អត់​នោះ​ មាន​តែ​រង់​ចាំ​តាម​ដាន​ជាមួយ​គ្នា​ជា​បន្ត​ទៀត​សិន​។

ប្រភព៖ Teenee

Share.