ក្លិបបាល់ទាត់ DPMM FC ឈ្មោះពេញ Duli Pengiran Muda Mahkota Football Club ក្រោមការដឹកនាំរបស់លោក Helme Panjang បានក្លាយជាម្ចាស់ជើងឯក Brunei FA Cup 2022 ក្រោយយកឈ្នះ Kasuka FC នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី៤ ខែធ្នូ។

សម្រាប់ពានរង្វាន់ Brunei FA Cup 2022 ចាប់ដំណើរការតាំងពីថ្ងៃទី៦ ខែសីហា រហូតដល់ ថ្ងៃទី ៤ ខែធ្នូ ដោយមាន៣២ក្រុមចូលរួម បែងចែកជា៨ពូល។

ខណ:ក្រុមលេង១ និងលេខ២ តាមពូលនីមួយៗទាំង៨ មានឈ្មោះឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្តជម្រុះរហូតដល់វគ្គ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។

អស់រយ:ពេល៥ខែ រាប់ចាប់តាំងពីពានរង្វាន់ Brunei FA Cup 2022 ចាប់ដំណើរ រហូតរកឃើញម្ចាស់ជើងឯក ក្រុមទាំងអស់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកសរុប ៣៨៥គ្រាប់ ខណ:ម្ចាស់ស្បែកជើងមាសបានទៅលើ Leon Taylor សមាជិករបស់ Kasuka FC ស៊ុតបាន២៥គ្រាប់។

បន្ទាប់ពីលើកពាន Brunei FA Cup 2022 ក្លិបបាល់ទាត់ DPMM FC នឹងត្រូវវិលត្រលប់ទៅកាន់ប្រទេសសិង្ហបុរីវិញ ដោយសារក្លិបដែលមានមូលដ្ឋាននៅរាជធានី Bandar Seri Begawan គឺជាសមាជិកលីគកំពូលសិង្ហបុរី Singapore Premier League៕

Share.