វៀតណាម ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន តែ​មួយ​គត់​ដែល​មាន​ឱកាស​ឡើង​ទៅ​ជុំទី៣ នៃ​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពានរង្វាន់ បាល់ទាត់​ពិភពលោក 2022 FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី ជាមួយ​ក្រុម​ខ្លាំង​១១​ផ្សេង​ទៀត​មក​ពី​តំបន់​នានា​នៅ​ក្នុង​ទ្វីប។

ដូច្នេះ​ប្រទេស​ទាំង​១២​ដែល​មាន​ឈ្មោះ​ឡើង​ពី​វគ្គ​ជម្រុះ​ជុំទី២ ទៅ​ជុំទី៣មាន៖
ពូល A៖ ស៊ីរី – ចិន
ពូល B៖ អូស្ត្រាលី
ពូល C៖ អ៊ីរ៉ង់ – អ៊ីរ៉ាក់
ពូល D៖ អារ៉ាប៊ីសាអ៊ូឌីត​
ពូល E៖ អូម៉ង់ – កាតារ (មាន​ឈ្មោះ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​សារ​ជា​ម្ចាស់​ផ្ទះ)
ពូល F៖ ជប៉ុន
ពូល G៖ អារ៉ាប់រួម – វៀតណាម
ពូល H៖ កូរ៉េខាងត្បូង – លីបង់

ក្រុម​ទាំង​១២​នឹង​ចាប់​ឆ្នោត​ជ្រើសរើស​ជា​២ពូល ដោយ​ត្រូវ​ប្រកួត​គ្នា​វិលជុំ​តាម​ពូល​នីមួយៗ ដោយ​ក្រុម​ខ្លាំង​តាម​ពូល​ចំនួន​២ក្រុម​មាន​ឈ្មោះ​កក់​សំបុត្រ​យន្តហោះ​ទៅ​កាន់​ប្រទេស​កាតារ នៅ​ឆ្នាំ​២០២២ ខណៈ​ក្រុម​លេខ៣​ក្នុង​ពូល​ទាំង​២​ត្រូវ​ជួប​គ្នា ស្វែង​រក​អ្នក​ខ្លាំង​ ដើម្បី​ទៅ​ប្រកួត​ជាមួយ​ក្រុម​មក​ពី​ទ្វីប​នានា ដែល​ចាប់​គូ​ចំ​គ្នា ដណ្តើម​កៅអី​ឡើង​ទៅ​​វគ្គ​៣២ក្រុម​ចុងក្រោយ​​ក្រុម​ទាំង​៤​ខាង​លើ។ សូម​បញ្ជាក់​ថា​ទ្វីប​អាស៊ី ទទួល​បាន​កៅអី​៤ កន្លះ ទៅ​ប្រកួត​ 2022 FIFA World Cup Qatar៕

Telegram-Troryorng
Share.