វៀតណាម ជាប្រទេសក្នុងតំបន់អាស៊ាន តែមួយគត់ដែលមានឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ បាល់ទាត់ពិភពលោក 2022 FIFA World Cup ប្រចាំទ្វីបអាស៊ី ជាមួយក្រុមខ្លាំង១១ផ្សេងទៀតមកពីតំបន់នានានៅក្នុងទ្វីប។
ដូច្នេះប្រទេសទាំង១២ដែលមានឈ្មោះឡើងពីវគ្គជម្រុះជុំទី២ ទៅជុំទី៣មាន៖
ពូល A៖ ស៊ីរី – ចិន
ពូល B៖ អូស្ត្រាលី
ពូល C៖ អ៊ីរ៉ង់ – អ៊ីរ៉ាក់
ពូល D៖ អារ៉ាប៊ីសាអ៊ូឌីត
ពូល E៖ អូម៉ង់ – កាតារ (មានឈ្មោះឡើងដោយស្វ័យប្រវត្តិដោយសារជាម្ចាស់ផ្ទះ)
ពូល F៖ ជប៉ុន
ពូល G៖ អារ៉ាប់រួម – វៀតណាម
ពូល H៖ កូរ៉េខាងត្បូង – លីបង់
ក្រុមទាំង១២នឹងចាប់ឆ្នោតជ្រើសរើសជា២ពូល ដោយត្រូវប្រកួតគ្នាវិលជុំតាមពូលនីមួយៗ ដោយក្រុមខ្លាំងតាមពូលចំនួន២ក្រុមមានឈ្មោះកក់សំបុត្រយន្តហោះទៅកាន់ប្រទេសកាតារ នៅឆ្នាំ២០២២ ខណៈក្រុមលេខ៣ក្នុងពូលទាំង២ត្រូវជួបគ្នា ស្វែងរកអ្នកខ្លាំង ដើម្បីទៅប្រកួតជាមួយក្រុមមកពីទ្វីបនានា ដែលចាប់គូចំគ្នា ដណ្តើមកៅអីឡើងទៅវគ្គ៣២ក្រុមចុងក្រោយក្រុមទាំង៤ខាងលើ។ សូមបញ្ជាក់ថាទ្វីបអាស៊ី ទទួលបានកៅអី៤ កន្លះ ទៅប្រកួត 2022 FIFA World Cup Qatar៕