ឆ្វេងដៃកីឡាករ Patrik Schick ហើយRomelu Lukaku កណ្ដាល និង Ronaldo ខាង​ស្ដាំ

វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប UEFA Euro 2020 បាន​ធ្វើការ​ប្រកួត​​​លើក​ទី១​រួចរាល់​ហើយ​តាម​ពូល​នីមួយៗ​ទាំង​​៦​ក្រុម ខណៈ​រក​ឃើញ​កីឡាករ​៣នាក់​រក​បាន​គ្រាប់​បាល់​បាល់​បំប៉ោង​សំណាញ់​ទី​គូ​ប្រកួត​បាន​ច្រើន​ជាង​គេ​ចំនួន​៣នាក់ ដោយ​ក្នុង​នោះ​មាន​ Romelu Lukaku របស់​ប៊ែលហ្សិក កីឡាករ Patrik Schick របស់​សាធារណៈរដ្ឋ​ឆែក និង​ Cristiano Ronaldo របស់​ព័រទុយហ្គាល់។

សូម​រំលឹក​ថា​លទ្ធផល​ក្នុង​ប្រកួត​កូន​ពៅ​ពូល F នៅ​យប់​មិញ​នេះ​មាន៖
-ហុងគ្រី ០-៣ ព័រទុយហ្គាល់
-បារាំង ១-០ អាល្លឺម៉ង់

ចំណែក​កីឡាករ​ដែល​រក​បាន​គ្រាប់​បាល់​ម្នាក់​១គ្រាប់ឱ្យ​ក្រុម​ខ្លួន​​មាន​កីឡាករ Marko Arnautović, Michael Gregoritsch, Stefan Lainer របស់​អូទ្រីស Thomas Meunier របស់​ប៊ែលហ្សិក Raheem Sterling របស់​អង់គ្លេស Joel Pohjanpalo របស់​ហ្វាំងឡង់ Ciro Immobile, Lorenzo Insigneរបស់​អ៊ីតាលី Denzel Dumfries, Wout Weghorst, Georginio Wijnaldum របស់​ហុល្លង់ Goran Pandevរបស់​កោះ​ម៉ាសេដូនៀ​​ខាងជើងKarol Linetty របស់​ប៉ូឡូញ Raphaël Guerreiro របស់​ព័រទុយហ្គាល់ Milan Škriniar របស់​ស្លូវ៉ាគី Breel Embolo របស់​ស្វីស Roman Yaremchuk, Andriy Yarmolenko របស់​អ៊ុយក្រែន និង​Kieffer Moore របស់​វ៉ែល។

ជាមួយ​គ្នា​នេះ​ដែរ​មាន​កីឡាករ​៣នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ចូលទី​ខ្លួន​ឯង​ដោយ​អចេតនា (Own Goal) រួម​មាន​កីឡាករ​អាល្លឺម៉ង់ Mats Hummels ពេល​ប៉ះ​បារាំង កីឡាករ​ប៉ូឡូញ Wojciech Szczęsny ពេល​ប្រកួត​ទល់​នឹង​ស្លូវ៉ាគី និង​កីឡាករ​ទួរគីMerih Demiral ទល់​នឹង​អ៊ីតាលី។

សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់​​នឹង​បន្ត​ធ្វើ​នៅ​យប់​ថ្ងៃ​ពុធ នេះ​ទៀត​ដោយ​៖
-ម៉ោង​៨យប់ ហ្វាំងឡង់ ប៉ះ រុស្ស៊ី
-ម៉ោង​៩យប់ ទួរគី ប៉ះ វ៉ែល
-ម៉ោង​២​រំលង​អាធ្រាត្រ អ៊ីតាលី ប៉ះ​ស្វីស

ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស​ផ្សេង​គ្នា​ដោយ​សារ​តែ​ស្ថានភាព​កូវីដ-១៩ ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ក្រុម​​ខ្លាំង​តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​បន្ទាប់ ហើយ​បន្ត​ជម្រុះ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ស្វែង​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ ខណៈ​ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.