វគ្គជម្រុះពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2020 បានធ្វើការប្រកួតលើកទី១រួចរាល់ហើយតាមពូលនីមួយៗទាំង៦ក្រុម ខណៈរកឃើញកីឡាករ៣នាក់រកបានគ្រាប់បាល់បាល់បំប៉ោងសំណាញ់ទីគូប្រកួតបានច្រើនជាងគេចំនួន៣នាក់ ដោយក្នុងនោះមាន Romelu Lukaku របស់ប៊ែលហ្សិក កីឡាករ Patrik Schick របស់សាធារណៈរដ្ឋឆែក និង Cristiano Ronaldo របស់ព័រទុយហ្គាល់។
សូមរំលឹកថាលទ្ធផលក្នុងប្រកួតកូនពៅពូល F នៅយប់មិញនេះមាន៖
-ហុងគ្រី ០-៣ ព័រទុយហ្គាល់
-បារាំង ១-០ អាល្លឺម៉ង់
ចំណែកកីឡាករដែលរកបានគ្រាប់បាល់ម្នាក់១គ្រាប់ឱ្យក្រុមខ្លួនមានកីឡាករ Marko Arnautović, Michael Gregoritsch, Stefan Lainer របស់អូទ្រីស Thomas Meunier របស់ប៊ែលហ្សិក Raheem Sterling របស់អង់គ្លេស Joel Pohjanpalo របស់ហ្វាំងឡង់ Ciro Immobile, Lorenzo Insigneរបស់អ៊ីតាលី Denzel Dumfries, Wout Weghorst, Georginio Wijnaldum របស់ហុល្លង់ Goran Pandevរបស់កោះម៉ាសេដូនៀខាងជើងKarol Linetty របស់ប៉ូឡូញ Raphaël Guerreiro របស់ព័រទុយហ្គាល់ Milan Škriniar របស់ស្លូវ៉ាគី Breel Embolo របស់ស្វីស Roman Yaremchuk, Andriy Yarmolenko របស់អ៊ុយក្រែន និងKieffer Moore របស់វ៉ែល។
ជាមួយគ្នានេះដែរមានកីឡាករ៣នាក់ផ្សេងទៀតបានធ្វើឱ្យរបូតគ្រាប់បាល់ចូលទីខ្លួនឯងដោយអចេតនា (Own Goal) រួមមានកីឡាករអាល្លឺម៉ង់ Mats Hummels ពេលប៉ះបារាំង កីឡាករប៉ូឡូញ Wojciech Szczęsny ពេលប្រកួតទល់នឹងស្លូវ៉ាគី និងកីឡាករទួរគីMerih Demiral ទល់នឹងអ៊ីតាលី។
សម្រាប់កម្មវិធីប្រកួតបន្ទាប់នឹងបន្តធ្វើនៅយប់ថ្ងៃពុធ នេះទៀតដោយ៖
-ម៉ោង៨យប់ ហ្វាំងឡង់ ប៉ះ រុស្ស៊ី
-ម៉ោង៩យប់ ទួរគី ប៉ះ វ៉ែល
-ម៉ោង២រំលងអាធ្រាត្រ អ៊ីតាលី ប៉ះស្វីស
ពានរង្វាន់ UEFA Euro 2020 រៀបចំឡើងនៅ១១ប្រទេសផ្សេងគ្នាដោយសារតែស្ថានភាពកូវីដ-១៩ ចាប់ពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មាន២៤ក្រុមចូលរួមចែកជា៦ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមខ្លាំងតាមពូលនីមួយៗមានឈ្មោះឡើងទៅលេងជុំបន្ទាប់ ហើយបន្តជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ស្វែងរកម្ចាស់ជើងឯកប្រចាំឆ្នាំ ខណៈពានរង្វាន់នេះបង្កើតឡើងតាំងពីឆ្នាំ១៩៦០ ស្របពេលក្រុមអេស្ប៉ាញ និងអេស្ប៉ាញ ឈ្នះជើងឯកបានច្រើនជាងគេគឺរហូត៣ដងម្នាក់ ខណៈក្រុមព័រទុយហ្គាល់ ជាក្រុមជើងឯកឆ្នាំចាស់៕