ប្រទេសកាតាបានដាក់ចេញនូវវិធាការជាច្រើនក្នុងព្រឹត្តិការណ៏ FIFA World Cup នៅឆ្នាំនេះ ជាពិសេសបានចេញគោលការណ៏មួយ ដែលចាំបាចត្រូវតែអនុវត្ត មុនពេលនៃការប្រកួត នឹងអំឡុងពេលនៃការប្រកួត ដោយមិនអនុញាត់លក់គ្រឿងស្រវឹង នឹងជាតិអាល់កុលទៅឲ្យអ្នកគាំទ្រជាដាច់ខាត់។


ដូចនេះវាគឺជាសញ្ញាមួយដែលបានបង្ហាញថាសម្រាប់អ្នកគាំទ្រជាស្រ្ដីនឹងមានអារម្មណ៍សុវត្តិភាពនៅពេលទស្សនាការប្រកួត។

អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសម្នាក់អ្នកនាង Ellie Molloson បាននិយាយប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា៖ «ខ្ញុំមិនគិតថាខ្ញុំនឹងមានសុវត្ថិភាពនៅទីនេះទេ! តែជាក់ស្តែងខ្ញុំអាចនិយាយបានថាខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់ ពីព្រោះមិនមានការពិសារគ្រឿងស្រវឹងក្នុងកីឡារដ្ឋាន»។

ក្រៅពីអ្នកគាំទ្រអង់គ្លេលក៏មានអ្នកគាំទ្រអាហ្សង់ទីនម្នា្កក់បានប្រាប់អ្នកសារព័ត៌មានដែលថា នាងមានការភ័យព្រួយមុនពេលធ្វើដំណើរទៅកាន់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះខណៈដែលនាងមិនដឹងថានាងត្រូវជួបរឿងអ្វីផ្សេងនោះទេ តែការពិតវាគឺរឿងដែលសប្បាយចិត្តលើសការរំពឹងទុកទៅវិញ។ នាងបាននិយាយថា៖ «វាពិតជាល្អណាស់សម្រាប់ស្ត្រី ខ្ញុំចូលចិត្តបាល់ទាត់ខ្លាំងណាស់ នៅពេលដែលខ្ញុំមកដល់ទីនេះ ខ្ញុំមានអារម្មណ៏ថាវា ដូចនៅប្រទេសរបស់ខ្ញុំដែល»។

គួរបញ្ជាក់ដែរថា៖ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតារ បានចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងបញ្ជប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ដោយបច្ចុប្បន្ននេះ គេបានរកឃើញក្រុមចំនួន ៨ក្រុមហើយក្នុងនេះរូមមាន៖
១. ក្រុមជម្រើសជាតិអាហ្សង់ទីន
២. ក្រុមជម្រើសជាតិបារាំង
៣. ក្រុមជម្រើសជាតិក្រូអាស៊ី
៤. ក្រុមជម្រើសជាតិប្រេស៊ីល
៥. ក្រុមជម្រើសជាតិម៉ារ៉ុក
៦. ក្រុមជម្រើសជាតិអង់គ្លេល
៧. ក្រុមជម្រើសជាតិហូឡង់
៨. និងក្រុមជម្រើសជាតិព័រទុយហ្គាល់៕

ប្រែសម្រួល៖ សុន ភានុ

Share.