រឿងរ៉ាវ​ទំនាស់​ដ៏​ក្ដៅ​គគុក​​រហូត​ប្រើប្រាស់​ដៃ​ជើង​រវាង​ សុទ្ធ​ បញ្ចកា​ និង​ លោក​ អេដវីន ហាក់​មិន​ទាន់​សម្លឹង​ឃើញ​កោះត្រើយ​ព្រោះ​ ភាគី​ទាំង​សងខាង បន្ត​ចេញ​មក​អាក្រាត​គ្នា​ទៅវិញ​ទៅ​មក​ពាក់ព័ន្ធ​នឹង​ជន​ទីបី​ ព្រោះ​ក្រោយ​លោក​ អេដវីន បង្ហោះ​រឿង​​​នាំ​ប្រុស​មក​បន្ទប់ អ្នកនាង​ សុទ្ធ បញ្ចកា ​ទម្លាយ​​​រឿង​ លោក​ អេដវីន លួច​ស៊ី​ចុក​ជាមួយ​នឹង​ រ៉ូស​។​ ​

សូមចុចអាន ខាង​ស្រី ​ចោទប្រើ​ហិង្សា​ អេដវីន​​ប្រាប់​​​​​មូលហេតុ​ថា ​បណ្ដាល​មក​​​ពី​គូស្នេហ៍​ នាំ​ប្រុស​មក​លេង​ចាក់ទឹក​ដូង​​​​!

អ្នក​នាង​ សុទ្ធ បញ្ចកា​ បាន​ទម្លាយ​ឆាត​ឯក​ជន​ របស់​រ៉ូស​ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ An Na Rose ដោយ​ក្នុង​នោះ​​គឺ​ជា​ការ​ជជែក​គ្នា​ ពី​បុគ្គល​ទីបី​​ដែល​ត្រូវ​បាន​មហាជន​សន្មត​ថា​គឺ​ជា​លោក អេដវិន​ តារា​សម្ដែង​​មុខ​សង្ហា។​ ពាក្យ​សន្ទនា​នោះ​គឺ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​ស៊ី​ជម្រៅ​រវាង​លោក អេដវីន និង​ កញ្ញា​ រ៉ូស។​ សូមអាន​ពាក្យ​សន្ទនា​រវាង​របស់​រ៉ូស​ ដែល​រំលឹក​ពី​លោក​ អេដវីន ដូចខាង​ក្រោម​៖

ក្រៅ​ពី​ទម្លាយ​ឆាត​ ដែល​បញ្ជាក់​ពី​​​ទំនាក់​ទំនង​​ស៊ី​ជម្រៅ​រវាង​លោក​ អេដវីន​ និង រ៉ូស​ហើយ​នោះ​ អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ក៏​បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ មនុស្ស​ពិសេស​ (មិត្តភក្តិ​) ដែល​តែងតែ​នៅ​ក្បែរ​ និង​ យក​ចិត្ត​ទុក​ដាក់​​លើ​រូប​អ្នក​នាង​គ្រប់​ពេលវេលា​ ទាំង​សុខ​និង​ទុក្ខ​ផង​ដែរ​។ ក្នុង​នោះ​អ្នក​នាង​ មិន​ភ្លេច​ឆ្លៀត​ផ្កែ​ផ្កា​ ឱ្យ​អ្នក​ដែល​ស្អប់​អ្នក​នាង ដោយ​លើក​ឡើង​ថា​ អ្នក​ទាំង​នោះ​ចាំ​តែអបអរ​និង​រីករាយ​ ​ពេល​ អ្នក​នាង​វេទនា និង​ដួល។ ​

រំលឹក​ឡើង​វិញ​ អ្នក​នាង​ សុទ្ធ បញ្ចកា​ ​អ្នក​​ជំនួញ​ជោគជ័យ​ គឺ​ជា​អតីត​ភរិយា​លោក​ លៀក លីដា ​បានលែងលះ​គ្នា​ ដោយ​បន្សល់​ទុក​កូន​ពីរ​រូប​នៅ​ក្រោម​បន្ទុក​ថែ​ទាំ​របស់​អ្នក​នាង។ មុន​ផ្ទុះ​រឿង​រ៉ាវ​​ហិង្សា​ ស្នេហា​ចតុកោណ​កែង​ ដូច​បាន​រៀបរាប់​ខាង​លើ​​ ​អ្នក​នាង​ ​និង​ លោក​ អេដវីន​ បាន​​ជួប​ស្រលាញ់​គ្នា ​​ហើយ​សម្រេច​ចិត្ត​ ​រួមរស់​ក្រោម​ដំបូល​តែ​មួយ​ប្រៀប​ដូច​ជា​ប្ដី​ប្រពន្ធ​ គ្រាន់តែ​មិន​ទាន់​បាន​ក្រាប​ផ្ទឺម​ក្បាល​ដល់​កន្ទេល​ប៉ុណ្ណោះ​៕​​

Telegram-Troryorng
Share.