ក្លិប Neftçi សមាជិក​ក្នុង​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​អាហ្សេបៃហ្សង់ Azerbaijan Premier League ក្នុង​ទ្វីប​អឺរ៉ុប បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា Keisuke Honda ក្រោយ​ភាគី​ទាំង​២​ផុត​កិច្ចសន្យា​ជាមួយ​គ្នា។ នេះ​បើ​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ក្លិប ក្លិប Neftçi នា​រសៀល​នេះ។

Keisuke Honda បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាគូ ប្រទេស​អាហ្សេបៃហ្សង់ តាំង​ពី​ខែ​មីនា មក​ម៉្លេះ​​ ហើយ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម Neftçi ឈ្នះ​ពាន​លីគ​កំពូល​ប្រទេស​ខ្លួន​ជា​លើក​ទី៩ ក្រោយ​បង្ហាញ​ខ្លួន​បាន​៧លើក រក​បាន​គ្រាប់​បាល់២គ្រាប់។ ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​ ក្លិប​Neftçi ទទួល​បាន​កៅអី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ UEFA Champion League នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ។

យ៉ាងណា​មិញ Keisuke Honda បាន​ធ្វើដំណើរ​មក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី នៃ​ពានរង្វាន់ បាល់ទាត់​ពិភពលោក 2022 FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី​ ក្នុង​ប្រទេស​បារ៉ែន កាល​ពី​ពេល​ថ្មី ក្រោយ​ក្រុម Neftçi លើក​ពាន​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់៕

Telegram-Troryorng
Share.