ក្រោមការយកចឹត្តទុកដាក់ពីសំណាក់លោកបណ្ឌិត កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងមានការសម្របសម្រួលពីគណ:កម្មការស្រុកល្វាឯម បានរៀបចំកម្មវិធីនៃការប្រកួតពានរង្វាន់យុវជនអាយុ ២២ឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៣ខាងមុខនេះ។

ការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាយុ ២២ឆ្នាំនេះ ក្នុងគោលបំណងឲ្យយុវជនបានបញ្ចេញសម្ថភាព ក្នុងគោលដៅនៃការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីលេងកីឡាឲបានច្រើន ដើម្បីចៀសផុតពីគ្រឿងអបាយមុខផ្សេងៗ។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពយុវជនស្រុកល្វាឯមឆ្នាំ២០២២ មានក្រុមចូលរួមចំនួន ១៦ក្រុម បែងចែកចេញជា៤ពូល ដែលត្រូវធ្វើការប្រកួតនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថឹតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯមខេត្តកណ្តាល ។

ក្រុមទំាង១៦ មកពីឃុំទំាង ១៥ឃុំផ្សេងគ្នាមានដូចជា៖

  • ពូល A៖ ក្រុមបាល់ទាត់ភូមិទឹកឃ្លាំង, ក្រុមបាល់ទាត់យុវជនឃុំបឹងគ្រំ និងក្រុមបាល់ទាត់ យុជនឃុំបារ៉ុង
  • ពូល B៖ ក្រុមបាល់ទាត់យុវជនឃុំសារិកាកែវ, ក្រុមបាល់ទាត់យុវជនឃុំថ្មគរ,ក្រុមបាល់ទាត់យុវជនឃុំព្រែករៃ, និងក្រុមបាល់ទាត់ឃុំពាមឧកញ៉ាអុង
  • ពូល C៖ ក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី(ឃុំទឹកឃ្លាំង), ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ, ក្រុមបាល់ទាត់យុវជនឃុំកោះរះ, និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ
  • ពូល D៖ ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ, ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី,ក្រុមបាល់ទាត់យុវជនឃុំសំបួរ, និងក្រុមបាល់ទាត់យុវជនឃុំកោះកែវ។

គួរបញ្ជាក់ផងដែលថា ពានរង្វាន់បាល់ទាត់ស្រុកល្វាឯម នឹងចាប់ផ្តើម ការប្រកួតនៅថ្ងៃទី ២២ខែវិច្ចិការ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៧ខែមករា ឆ្នាំ២០២២ ដោយការប្រកួត និងដំណើរការរៀងរាល់ថ្ងៃសៅរ៏ និងអាទិត្យ ចាប់ពីម៉ោង ៧:០០ព្រឹកដល់ម៉ោង ១១:០០នាទី ពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ម៉ោង ៥.០០ល្ងាច៕

អត្ថបទ៖ សុន ភានុ

Share.