​កញ្ញា​ រ៉ូស ម្ចាស់​គណនី​ An Na Rose ដែល​ត្រូវ​បាន​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ យក​មក​ទម្លាយ​ថា​មាន​ទំនាក់ទំនង​ស៊ី​ជម្រៅ​រហូត​ដល់​បាន​ខ្លួន​ប្រា​ណ​គ្នា​ជាមួយ​លោក​ អេដវីន​នោះ​​បាន​ចេញ​មក​ប្រតិកម្ម​ តប​ត​ ព្រម​ទាំង​ព្រមាន​ប្ដឹង​​ចំពោះ​ការ​ចោទ​ប្រកាន់​ខ្លួន​​ចំពោះ​ករណី​នេះ​ទៀត​ផង​។​

សូមចុចអាន ត​ភាគ​!​ តប​រឿង​ អេដវីន ​ថា​ខ្លួន​មាន​ប្រុស​ សុទ្ធ​ បញ្ចកា​ ​បន្ត​ទម្លាយ​​រឿង​ រ៉ូស​ ​និង​ ​​អេដវីន​ ​លួច​ស៊ីចុក​គ្នា

ជម្លោះ​បែក​អូរ​ហូរ​ជា​ស្ទឹង​ រវាង​លោក​ អេដវីន និង​ គូស្នេហ៍​ អ្នកម៉េមាយ​កូន​ពីរ​ សុទ្ធ​ បញ្ចកា ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមិថុនា​​ ឈាន​រហូត​មក​ដល់​រសៀល​ ថ្ងៃ​ទី​ ១៦ ខែ​មិថុនា ដោយ​ភាគី​អ្នក​នាង​ សុទ្ធ​ បញ្ចកា​បាន​ចោទ​ប្រកាន់​ថា​ លោក​ អេដវីន​ លួច​មាន​ទំនាក់ទំនង​ផ្លូវ​កាយ​ជាមួយ​នឹង​​ ​កញ្ញា​ រ៉ូស​។​ យ៉ាង​ណា​មិញ​ សាមី​ខ្លួន​កញ្ញា​ រ៉ូស​ បាន​ចេញ​មក​ច្រាន​ចោល​នូវ​​រឿង​អាស្រូវ​ ស៊ីចុក​គ្នា​ ដែល​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ក៏​ដូច​ជា​មិត្ត​ភក្ដិ​អ្នក​នាង​មួយ​ចំនួន​បាន​បង្ហោះ​ព្រោងព្រាត​ លើ​បណ្ដាញ​សង្គម​ ដោយ​កញ្ញា​បាន​គំរាម​ប្ដឹង​ និង​ ​បាន​បកស្រាយ​ចំពោះ​រឿង​នេះ​ថា​៖

«សូមបញ្ឈប់ការផុស ដែលប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធិបុគ្គល របស់មនុស្សម្នាក់ៗដែរត្រូវមាន Personal private រៀងៗខ្លួន ទោះបីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ , ហើយមួយវិញ ទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី ឬ ស្នេហាត្រីកោណ ដណ្តើមគ្នាជាមួយអ្នកឡើយ.. ដូចនេះ សុំធ្វើលុបការ បង្ហោះបរិហាកេរ្តិ៍មកលើរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វើវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវ ច្បាប់បាន សង្ឃឹមថាយល់ អគុណ ៕»

ប៉ុន្តែ​ក្រោយ​មក​​កញ្ញា​ រ៉ូស ​បាន​ លុប​សំណេរ ​ខាង​លើ​នេះ​ចោល​ ហើយ​បង្ហោះសំណេរ​ថ្មី​ដែល​បង្ហាញ​ថា​មាន​មនុស្ស​មាន​​ចេតនា
​មិន​ល្អ​ ប្រើ​គណនី​ក្លែងក្លាយ​មក​ទម្លាក់​កំហុស​ចោទ​ប្រកាន់​កញ្ញា ដោយ ​កញ្ញា​ បាន​លើក​ឡើង​ថា​ សូម​ឱ្យ​កម្មពារ​ធ្លាក់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​នោះ​។

«អ្នក​ដែល​បង្កើត​ account face book ក្លែងក្លាយធ្វើបាប​ខ្ញុំសូម​ចាំ​ទទួល​យក​កម្មពារ​ទៅ​ មិច​សប្បាយចិត្ត​ម៉ែន​ដែល​បាន​ធ្វើបាប​ខ្ញុំ​បង្ខូច​កិត្តិយស​ខ្ញុំ​ ហេ​តុអ្វី​មនុស្ស​យើង​កើត​​មក​ឈ្នានីស​គ្នាធ្វើអុី​?​ ​ហេតុអ្វី​មិន​ខ្លាច​បុណ្យបាប​សោះ​?​ ខ្ញុំ​នៅតែ​ខ្ញុំ​សោះ​ហើយ​ខ្ញុំ​ក៍​មិន​ដែល​ប៉ះពាល់​រឺ​បង្ខូច​កិត្តិយស​អ្នកណា​ម្នាក់​ឡើយ​ហេតុអ្វី​ក៍​មាន​តែ​មនុស្សចាំ​ធ្វើ​បាប​ខ្ញុំ?​»​។​

Telegram-Troryorng
Share.