ភ្នំពេញ ៖ អ្នកញៀនល្បែងសុីសង ជល់មាន់ចំនួន១៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បង្ក្រាបចាប់ឃាត់ខ្លួនបាន បន្ទាប់ពីនាំគ្នាប្រជុំផ្តុំគ្នាលេងល្បែងសុីសង បញ្ជល់មាន់ ចំណែកមនុស្សច្រើននាក់ទៀតរត់ចែកជើងគ្នា ។

ប្រតិបត្តិការបង្ក្រាបវង់ល្បែងសុីសងខាងលើបានប្រព្រឹត្តទៅ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ជុំវិញសភាពការក្នុងមូលដ្ឋាន នៅចំណុចខាងលើ មានក្រុមអ្នកញៀនល្បែងសុីសង ប្រមូលផ្តុំណាត់គ្នាបញ្ជល់មាន់ ទើបកម្លាំងជំនាញស្នងការរាជធានីភ្នំពេញ ចុះទៅបង្ក្រាបចាប់ជាក់ស្តែង ខណៈដែលកំពុងលេងភ្នាល់ បញ្ជាល់មាន់ ឃាត់ខ្លួនមនុស្ស១៣នាក់ ចំណែកច្រើននាក់ទៀតនាំគ្នារត់គេច ដកហូតបានវត្ថុតាងបានមួយចំនួន ។

ក្រោយពីឃាត់ខ្លួនបានអ្នកញៀនល្បែងទាំង១៣នាក់ សមត្ថកិច្ចនាំយកទៅការិយាល័យជំនាញ នៃស្នងការរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.