សិល្បៈ​ជាតិ​៖ សិល្បករ​ជើង​ចាស់​ លោក​គ្រូ នូ ស៊ិប កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​សម្ភាសន៍​មួយរបស់​​ សាវិន ហ្វីលីព​ លាត​ត្រដាង​ជីវិត​ត្រដាបត្រដួស​ក្នុង​​វ័យ​ ៧០​ឆ្នាំ​ប្លាយ​ ដែល​មាន​​ទាំង​ជំងឺ​ប្រចាំ​កាយ​ ចំណែក​កន្លែង​ជ្រក​កោន​ផ្ទាល់​ខ្លួន​ក៏​គ្មាន ត្រូវ​ផ្ញើ​ខ្លួន​​ដោយ​សារ​គេ​។

រឿង​រ៉ាវ​ជីវិត​ពិត​របស់​បុរស​វ័យ​ចំណាស់​មក​ពី​ខេត្ត​កំពង់ធំ​ ដែល​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ដោយ​ សាវិន ហ្វីលីព ថ្វី​ត្បិតតែ​រំលង​ទៅ​ជិត​ពីរ​ខែ​ក្ដី​ ប៉ុន្តែ​ខ្សែ​ជីវិត​របស់​សិល្បករ​ជើង​ចាស់​រូប​នេះ​នៅតែ​មាន​ការ​ចាប់​អារម្មណ៍​និ​ងតាម​ដាន​ច្រើន​។ ត្រយង​សូម​សង្ខេប​សាច់​រឿង​ជីវិត​របស់​លោក​គ្រូ នូ ស៊ិប​ ជា​ថ្មី​ម្ដង​ទៀត​ ក្រែង​បង​ប្អូន​សប្បុរស​ជន​ដែល​មាន​ធនធាន​ចង់​ចូល​រួម​ជួយ​សម្រាលបន្ទុក​របស់​លោក​បន្ថែម​ទៀត​។

បច្ចុប្ប​ន្ន​សិល្បករ​ជើង​ចាស់​រូប​នេះ​មាន​ជំងឺ​ប្រចាំ​កាយ ​​(ជំងឺ​លើស​ឈាម)​ និង​មាន​ជំងឺ​បន្ទាប់​បន្សំ​ច្រើន​មុ​ខ​ទៀត​ ដូច្នេះ​ហើយ​ទើប​លោក​គ្រូពិបាក​នឹង​ឡើង​ច្រៀង​នៅ​តាម​កម្មវិធី​ផ្សេងៗ​ទៀត​ ទោះ​ជា​មាន​អ្នក​ផលិត​កម្មវិធី​ជា​ច្រើន​ព្យាយាម​ចង់​ជួយ​ហៅ​លោក​គ្រូ​ឱ្យ​ឡើង​នៅ​តាម​កម្មវិធី​នានា​ក្ដី​។ លោក​គ្រូ នូ ស៊ិប សព្វថ្ងៃ​មិន​មាន​កូ​ន​នោះ​ឡើយ​ លោក​អាស្រ័យ​នៅ​ផ្ទះរបស់​កូន​ធម៌ ជាមួយ​នឹង​ភរិយា​និង​ចៅ​ម្នាក់​។

ក្រោយ​ទស្សនា​វីដេអូ​សម្ភាសន៍​របស់​សិល្បករ​វ័យ​៧៦​ឆ្នាំ​ខាង​លើ​ រួច​អ្នក​គាំទ្រ​បាន​ចូលរួម​ជា​ថវិកា​បន្តិច​បន្តួច​ទៅ​តាម​លទ្ធភាព​ ដោយ​ផ្ញើ​ចូល​ទៅ​ក្នុង​លេខ​គណនី​​ធនាគារ​ដែល​មាន​លេខ​ ABA : 012 958 054 NOU SIP។ បន្ទាប់​ពី​បាន​ដឹង​រឿង​រ៉ាវ​នៃ​ជីវិត​របស់​លោក​ហើយ​បងប្អូន​ដែល​នៅ​ចង់​ជួយ​លោក​គ្រូ នូ ស៊ិប​ ជា​បន្ត​ទៀត​ហើយ​វេរ​ប្រាក់​តាម​គណនី​ខាង​លើ​នេះ​៕

ទស្សនា​វីដេអូ​ពេញ​ខាងក្រោម​នេះ​៖

Share.