កីឡាករ៣រូបគឺ Kylian Mbappe បារាំង, Lionel Messi អាហ្សង់ទីន និង Olivier Giroud បារាំង បានគ្រងតំណែងក្នុងបញ្ជីអ្នកដែលទាត់ចូលទីគូប្រកួតច្រើនគ្រាប់ជាងគេ (Top Scorers) នៅព្រឹត្តិការណ៍ Word Cup នៅកាតា ខណ:ការប្រកួតបន្តឈាន​ដល់​វគ្គ​ពាក់កណ្តាលផ្ដាច់ព្រ័ត្រ។

ក្នុងព្រឹត្តិការណ៍ Word Cup ឆ្នាំនេះកីឡាករបារាំង Kylian Mbappé បានបង្ហាញភាពលេចធ្លោរខ្លាំងពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា បន្ទាប់ពីរកគ្រាប់បាល់ឱ្យបរាំងយកឈ្នះ ប៉ូឡូញ ៣-១ និងជួយក្រុមយកឈ្នះលើ អង់គ្លេស នៅវគ្គ៨ក្រុមចុងក្រោយ និងជាប់ក្នុងបញ្ជីកីឡាករល្អប្រចាំការប្រកួត (Man Of The Match) ផង។


កីឡាករ ៣រូបដែលរកគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមវគ្គ៨ក្រុមបណ្តោះអាសន្នពេលនេះមាន៖
– Kylian Mbappe (បារាំង) ៥គ្រាប់
– Lionel Messi (អាហ្សង់ទីន) ៣គ្រាប់
– Olivier Giroud (បារាំង) ៣គ្រាប់

ចំណែកបញ្ជីកីឡាករដែលឈ្នះងារ Man Of The Match ច្រើនជាងគេមាន៖
– Kylian Mbappe (បារាំង) ៣លើក
– Leonel Messi (អាហ្សង់ទីន) ៣លើក
– Luka Modrić (ក្រូអាត) ២លើក

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ៖
-ហូឡង់ ២-២ អាហ្សង់ទីន ឈ្នះបាល់ប៉េណាល់ទី ៣-៤
-ក្រូអាត ១-១ ប្រេស៊ីល ឈ្នះបាល់ប៉េណាល់ទី ៤-២
-បារាំង ២-១ អង់គ្លេស
-ព័រទុយហ្គាល់ ០-១ ម៉ារ៉ុក

អត្ថបទពាក់ព័ន្ធ៖World Cup៖ក្រូអាត ប៉ះ អាហ្សង់ទីន ខណ: បារាំង ប៉ះ ម៉ារ៉ុក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

កីឡាករទាំង៣រូបនេះនឹងត្រូវបន្តជួយក្រុមប្រកួតជម្រុះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែធ្នូ ដោយក្រុមក្រូអាត ប៉ះ អាហ្សង់ទីន វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Lusail នៅថ្ងៃទី១៥ ខែធ្នូ ក្រុមមាន់គក់បារាំង ប៉ះ ម៉ារ៉ុក វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Al Bayt៕

Share.