ក្រុមជម្រើសជាតិព្រុយណេ ក្រោមការដឹកនាំរបស់លោក Mario Rivera បានបញ្ចេញបញ្ជីឈ្មោះចុងក្រោយ២៣នាក់ ត្រៀមចូលរួមពានរង្វាន់ AFF Mitsubishi Electric Cup 2022។ ខណ:ប៊្រុយណេ ស្ថិតនៅពូល A ជាមួយ ឥណ្ឌូនេស៊ី, ហ្វីលីពីន, កម្ពុជា និង ថៃ។

គួរដឹងថានេះគឺជាលើកដំបូងបើរាប់ចាប់ពីឆ្នាំ ១៩៩៦ ដែលក្រុមជម្រើសជាតិព្រុយណេ អាចឆ្លងផុតវគ្គជម្រុះជើងឯកអាស៊ាន AFF Cup 2022 ក្រោយរង់ចាំអស់រយៈពេល២៦ឆ្នាំ បន្ទាប់ពីក្រោយឈ្នះទីម័រខាងកើត ក្នុងវគ្គជម្រុះសរុបទាំង២ជើង ៦ទល់នឹង៣។

អ្នកចាំទី៖
•Haimie Nyaring (សមាជិកក្រុម DPMM FC)
•Ishyra Jabidi (សមាជិកក្រុម MS ABDB)
•Jeferi Syafiq (សមាជិកក្រុម KB FC)
ខ្សែការពារ៖
•Nurikhwan Othman (សមាជិកក្រុម DPMM FC)
•Hendra Azam Idris (សមាជិកក្រុម DPMM FC)
•Azwan Ali Rahman (សមាជិកក្រុម DPMM FC)
•Naziruddin Ismail (សមាជិកក្រុម MS PPDB)
•Azwan Salleh (សមាជិកក្រុម DPMM FC)
•Najib Tarif (សមាជិកក្រុម DPMM FC)
•Hakeme Yazid Said (សមាជិកក្រុម DPMM FC)
•Haziq Kasyful Azim (សមាជិកក្រុម Kasuka FC)
ខ្សែបម្រើ៖
•Wafi Aminuddin (សមាជិកក្រុម DPMM FC)
•Yura Indera Yunos(សមាជិកក្រុម DPMM FC)
•Hanif Hamir (សមាជិកក្រុម DPMM FC)
•Mu’iz Sisa (សមាជិកក្រុម DPMM FC)
•Alinur Jufri (សមាជិកក្រុម Kasuka FC)
•Shahme Suhaimi (សមាជិកក្រុម Kasuka FC)
•Shafie Effenddy(សមាជិកក្រុម MS ABDB)
•Fakharrazi Hassan (សមាជិកក្រុម DPMM FC)
ខ្សែប្រយុទ្ធ៖
•Adi Said (សមាជិកក្រុម Kasuka FC)
•Azizi Ali Rahman (សមាជិកក្រុម DPMM FC)
•Hamizan Aziz Sulaiman (សមាជិកក្រុម Indera SC)
•Razimie Ramli (សមាជិកក្រុម DPMM FC)។

ពានរង្វាន់​ជើង​ឯក​បាល់ទាត់​បុរស​ប្រចាំ​តំបន់​អាស៊ាន បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ ១៩៩៦ មក​ម៉្លេះ ដោយ​​ប្រកួត​រាល់​២ឆ្នាំ​ម្តង ស្រប​ពេល​ដំបូង​ឡើយ​ប្រើ​ឈ្មោះ​ជា AFF Tiger Cup រហូត​ដល់​ឆ្នាំ​២០០៤ ក៏​ប្តួរ​ឈ្មោះ​ទៅ​ជា AFF Suzuki Cup វិញ​ម្តង និង​ចុងក្រោយ​ចាប់​ពី​ឆ្នាំ​២០២២ តទៅ​ប្រើ​ឈ្មោះ​ជាAFF Mitsubishi Electric Cup វិញ​ម្តង។

ថៃ ជា​ក្រុម​ឈ្នះ​ជើង​ឯក​ពានរង្វាន់​បុរស​ប្រចាំ​តំបន់​អាស៊ាន នេះ​បាន​ច្រើន​ជាង​គេ​ រហូត​ដល់​ទៅ​៦លើក ឯ​សិង្ហបុរី ឈ្នះ​បាន​៤លើក វៀតណាម ឈ្នះ​២លើក និង​ម៉ាឡេស៊ី ឈ្នះ​បាន​១លើក។ ឥណ្ឌូណេស៊ី ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក តែ​​បរាជ័យ​រហូត៕

Share.