ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប លឹម ពិសុទ្ធ សមាជិកក្លិបបាល់ទាត់ភ្នំពេញក្រោន ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

គួរដឹងខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន១១គ្រាប់នៅក្នុងលីគកំពូលកម្ពុជា ឈរលើគេក្នុងនាមជាកីឡាករខ្មែរដែលទាត់បញ្ចូលទីច្រើនជាងគេសរុប២៧សប្តាហ៍ តាមពីក្រោយដោយកីឡាករ សៀង ចន្ធា របស់បឹងកេត មានចំនួន១០គ្រាប់។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែវិច្ឆិកា (Player of the Month) ទាំង៦រូបដូចជា៖
– កីឡាករ Mirzaev Alisher​ សញ្ជាតិអ៊ូបេគីស្ថាន របស់ក្លិបវិសាខា
– កីឡាករ សាទី របស់ក្លិបវិសាខា
– កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត
– កីឡាករ Hikaru Mizuno សញ្ជាតិជប៉ុន របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ ​របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Fareed Sadat សញ្ជាតិអាហ្វហ្គានីស្ថាន របស់ក្លិបភ្នំពេញក្រោន។

លឹម ពិសុទ្ធ ខ្សែប្រយុទ្ធរបស់ភ្នំពេញក្រោន និងជាសមាជិកអាយុក្រោម២២ឆ្នាំរបស់ក្រុមជម្រើសជាតិកម្ពុជា ក៏ស្ថិតក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល ២០២២ នៃ​លី​គ​កំពូល​កម្ពុជា​ក្នុងកម្មវិធី CPL Football Award 2022។

១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល CPL ២០២២ ក្នុងទម្រង់ ៤-៣-៣ ដូចជា៖
អ្នកចាំទី៖ សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​)
ខ្សែការពារ៖ ឆេង ម៉េង (​វិសាខា​), អ៊ុក សុវណ្ណ (វិសាខា), សារ៉េត គ្រី​យ៉ា (ព្រះខ័នរាជស្វាយរៀង), Mizanu Hikaru (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ម៉ា​ត នូ​រុណ (​បឹងកេត​), សៀង ច​ន្ធា (​បឹងកេត​), សារ ទី (​វិសាខា​)
ខ្សែប្រយុទ្ធ៖ Andres Nieto (​ភ្នំពេញ​ក្រោ​ន​), Marcus Haber (ព្រះខ័នរាជស្វាយរៀង) និង លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​)៕

Share.