សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចកំណត់ពេលវេលាការប្រកួតក្នុងទឹកដីរបស់ក្រុមកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន និងប្រ៊ុយណេ នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងធ្វើការប្រកួតនៅវេលាម៉ោង ៥:០០នាទីល្ងាចទាំងពីរប្រកួត។ នេះគឺជាការសម្រេចដោយ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន។


សំបុត្រចូលរួមទស្សនាការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup របស់ក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន អាចរកទិញផ្ទាល់នៅតាមទីតាំងទាំង ៤ដូចខាងក្រោម៖


-ពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ)
-The Blue Sports Center
-Double H
-ហាងកីឡា Fan Sport

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើនៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ដោយក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតបើកឆាក ជាមួយនឹងហ្វីលីពីន និងនៅថ្ងៃទី២៩ ខែធ្នូ កម្ពុជា ជួបប្រ៊ុយណេ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៥:០០នាទីយប់។ កម្ពុជាស្ថិតក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ៕

Share.