ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបសត្រូវចាស់ ក្រូអាត នៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកីឡដ្ឋាន Lusail រាត្រីថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ២:០០រំលងអធ្រាត្រ។

ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងក្រុមទាំងពីរ៖
-២២ មិថុនា ២០១៨ អាហ្សង់ទីន ០-៣ ក្រូអាត
-១៣ វិច្ឆិកា ២០១៤ អាហ្សង់ទីន ២-១ ក្រូអាត
-០២ មីនា ២០០៦ ក្រូអាត ៣-២ អាហ្សង់ទីន
-២៦ មិថុនា ១៩៩៨ អាហ្សង់ទីន ១-០ ក្រូអាត
-០៤ មិថុនា ១៩៩៤ ក្រូអាត ០-០ អាហ្សង់ទីន។

គួរដឹងថាក្រុម​អណ្តាតភ្លើង​ក្រូ​អាត បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បំផុត ដោយ​បាន​ទម្លាក់​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល ដែល​ជា​ក្រុម​ឈ្នះ​ជើងឯក World Cup ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ការ​យកឈ្នះ នៅ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​បំផុត តាម​រយៈ​ការ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ដោយ​លទ្ធផល ៤-២ នៅ​ឯ​កីឡដ្ឋាន Education City បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា លទ្ធផល ១-១​។

ចំណែកឯ ក្រុម​មេឃ​ខៀវ​អា​ហ្ស​ង់​ទី​ន យកឈ្នះ​លើ​ក្រុម​មច្ចុរាជ​ទឹកក្រូច​ហូ​ឡង់ នៅ​ក្នុង​ការ​ប្រកួត​ដ៏​តានតឹង​ដូច​គ្នា ដោយ​ការ​ទាត់​បាល់​កាត់សេចក្តី​១១​ម៉ែត្រ ក្នុង​លទ្ធផល ៤-៣ នៅ​កីឡដ្ឋាន Lusail Iconic បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត ១២០​នាទី បាន​ត្រឹម​ស្មើគ្នា លទ្ធផល ២-២​។

ជម្រើស១១នាក់ដំបូងរបស់អាហ្សង់ទីនអាចនឹងប្រើប្រាស់នៅរាត្រីនេះ៖
E. Martinez; Molina, Romero, Otamendi, Tagliafico; Fernandez, De Paul, Mac Allister; Di Maria, Messi, Alvarez

ជម្រើស១១នាក់ដំបូងរបស់ក្រូអាចអាចនឹងប្រើប្រាស់នៅរាត្រីនេះ៖
Livakovic; Juranovic, Gvardiol, Lovren, Sosa; Modric, Brozovic, Kovacic; Pasalic, Kramaric, Perisic

សម្រាប់រាត្រីនេះបើសិនក្រូ​អាត ក្រោម​ការ​ដឹកនាំ​របស់​លោក Zlatko Dalić អាចយកឈ្នះអា​ហ្ស​ង់​ទី​ន របស់លោក Lionel Sebastian Scaloni នោះ​នឹង​ក្លាយ​ទៅ​ជា​ក្រុម​ដែលអាចឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ២ឆ្នាំ​ជាប់ៗ​គ្នា​ជា​លើកដំបូង ចាប់​តាំងពី​ប្រេ​ស៊ី​ល ធ្វើ​បាន​ក្នុង​ឆ្នាំ ២០០២។

ព្យាករណ៍​ពី​លទ្ធផល​៖
-សារព័ត៌មាន givemesport (អង់គ្លេស)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន as (អេស្ប៉ាញ)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន​ត្រយង (កម្ពុជា) អាហ្សង់ទីន ០-១ ក្រូអាត

Share.