អាជ្ញាកណ្តាលជនជាតិអ៊ីតាលី គឺលោក Daniele Orsato នឹងកាត់សេចក្តីក្នុងការប្រកួតវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹង ក្រូអាត ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅកីឡដ្ឋាន Lusail រាត្រីថ្ងៃទី១៤ ឈានចូលព្រឹកថ្ងៃទី១៥ ខែធ្នូ វេលាម៉ោង ២:០០រំលងអធ្រាត្រ។

អាជ្ញាកណ្តាល​កាត់សេចក្តី
–អាជ្ញាកណ្តាល​លើ​ទីលាន៖ លោក Daniele Orsato ជនជាតិ​អ៊ីតាលី ​
–ជំនួយការ​អាជ្ញាកណ្តាល​ទី១៖ Ciro Carbone ជនជាតិ​អ៊ីតាលី
–ជំនួយការ​អាជ្ញាកណ្តាល​ទី២៖ Alessandro Giallatini ជនជាតិ​អ៊ីតាលី
–មន្រ្តី​អាជ្ញាកណ្តាល​ទី៤៖ Mohamed Mohammed ជនជាតិអារ៉ាប់រួម។

ខណ:ជំនួយការអាជ្ញាកណ្តាលសម្រាប់ប្រព័ន្ធ VAR គឺលោក Massimiliano Irrati ជនជាតិអ៊ីតាលី៖
ជំនួយការ VAR ទី១៖ Paolo Valeri ជនជាតិ​អ៊ីតាលី ​
ជំនួយការ VAR ទី២៖ Katryn Nesbitt ជនជាតិអាមេរិក
ជំនួយការ VAR ទី៣៖ Juan Soto ជនជាតិវេណេស៊ុយអេឡា។

សម្រាប់រាត្រីនេះបើសិនក្រូ​អាត ក្រោម​ការ​ដឹកនាំ​របស់​លោក Zlatko Dalić អាចយកឈ្នះអា​ហ្ស​ង់​ទី​ន របស់លោក Lionel Sebastian Scaloni នោះ​នឹង​ក្លាយ​ទៅ​ជា​ក្រុម​ដែលអាចឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ២ឆ្នាំ​ជាប់ៗ​គ្នា​ជា​លើកដំបូង ចាប់​តាំងពី​ប្រេ​ស៊ី​ល ធ្វើ​បាន​ក្នុង​ឆ្នាំ ២០០២។

ព្យាករណ៍​ពី​លទ្ធផល​៖
-សារព័ត៌មាន givemesport (អង់គ្លេស)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន 90min (អ៊ីស្រាអែល)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន sportsmole (អង់គ្លេស)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន as (អេស្ប៉ាញ)៖ អាហ្សង់ទីន ២-១ ក្រូអាត
-សារព័ត៌មាន​ត្រយង (កម្ពុជា) អាហ្សង់ទីន ០-១ ក្រូអាត

Share.